ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តពោធិ៍សាត់៖ វីរកងទ័ពជួរមុខទាំងអស់ គឺជាបង្គោលគ្រឹះដ៏រឹងមាំ និងជាខឿនការពារជាតិដ៏មានតម្លៃបំផុត
Thu,14 May 2026 (Time 09:29 PM)
ដោយ ៖ (ចំនួនអ្នកអាន: 30នាក់)

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានលើកឡើងថា បងប្អូនវីរកងទ័ពជួរមុខទាំងអស់ គឺជាបង្គោលគ្រឹះដ៏រឹងមាំ និងជាខឿនការពារជាតិដ៏មានតម្លៃបំផុត។

ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត និងក្នុងនាមប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ឯកឧត្ដនសូមនាំមកនូវនូវសេចក្តីនឹករលឹក និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការលះបង់គ្រប់បែបយ៉ាងរបស់បងប្អូន ដើម្បីភាពសុខសាន្តនៃមាតុភូមិ។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងរៀបចំអាហារសាមគ្គីយ៉ាងកក់ក្តៅ ជូនដល់បងប្អូនវីរកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅសមរភូមិមុខទិសទី៤ នៃយោធភូមិភាគ៥ ក្នុងឃុំថ្មដា ស្រុកវាលវែង ដោយបានការចូលរួមពី លោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត, លោកជំទាវ ឯម ប៉ុណ្ណា ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា និងសមាជិកាប្រតិបត្តិសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ព្រមទាំងលោក លោកស្រីអភិបាលរងខេត្ត មន្ត្រីរដ្ឋបាលខេត្ត-ស្រុក និងក្រុមយុវជនសកម្មជាច្រើនរូបទៀត។

ក្នុងឱកាសសំណេះសំណាលដ៏ជិតស្និទ្ធនោះ ឯកឧត្តម ខូយ រីដា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកបំផុត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះវីរកងទ័ពគ្រប់រូប។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់យ៉ាងច្បាស់ថា រូបលោក រួមជាមួយថ្នាក់ដឹកនាំខេត្ត តែងតែប្តេជ្ញាចិត្តខ្ពស់ និងគិតគូរគ្រប់ពេលវេលា ចំពោះបងប្អូនវីរកងទ័ពជួរមុខ។

ទោះបីមានភារកិច្ចមមាញឹកយ៉ាងណាក៏ដោយ ឯកឧត្តម និងលោកជំទាវ រួមជាមួយសមាគមនារីខេត្ត តែងតែឆ្លៀតពេលផ្ទាល់ខ្លួន ទាំងយប់ទាំងថ្ងៃ ដោយមិនគិតពីការនឿយហត់ ដើម្បីរៀបចំវេចខ្ចប់ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ ព្រោះយើងយល់ច្បាស់ថា “បើជួរមុខរឹងមាំ ជួរក្រោយក៏មានស្នាមញញឹម”។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ពិតណាស់យើងមិនចង់បានដីគេសូម្បីមួយចង្អាម ប៉ុន្តែយើងក៏មិនអនុញ្ញាតឱ្យសត្រូវណាដែលមានមហិច្ឆតាស្រេកឃ្លានទឹកដីខ្មែរ មកបំពានបានឡើយ។ រយៈពេលកន្លងមកនេះ យើងធ្លាប់ឆ្លងកាត់ការឈ្លានពាន និងការឈឺចាប់រួចមកហើយ ដូច្នេះវត្តមានរបស់លោក និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំផ្សេងទៀតនាថ្ងៃនេះ គឺជាសក្ខីភាពនៃការរួមកម្លាំងសាមគ្គីជួយគ្នាគ្រប់កាលៈទេសៈ។ ចំពោះកន្សែងដែលត្រូវបំពាក់ជូនបងប្អូននាពេលនេះ មិនត្រឹមតែជាកាដូប៉ុណ្ណោះទេ ប៉ុន្តែគឺជា “កន្សែងជ័យ” ដែលតំណាងឱ្យក្តីស្រឡាញ់ ជំនឿចិត្ត និងការគាំទ្រមិនចេះរីងស្ងួត ពីសំណាក់ប្រជាជនទូទាំងខេត្ត ជូនដល់វីរជនដ៏ក្លាហានរបស់យើង។

ឯកឧត្តម ខូយ រីដា និងលោកជំទាវ អាំង សុជាតា ខូយរីដា បានបួងសួងដល់បារមី ទេពឧកញ៉ា ឃ្លាំង មឿង និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ពិសេសបារមីថែរក្សាទឹកដីខេត្តពោធិ៍សាត់ សូមជួយបីបាច់ថែរក្សាសម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ឱ្យសម្រេចបាននូវការដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី និងតាមយន្តការច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនោះឯកឧត្តម និងលោកជំទាវ ក៏បានបួងសួងឱ្យបារមីតាមជួយការពារបងប្អូនវីរកងទ័ពយើង ឱ្យទទួលបានជោគជ័យ និងសុវត្ថិភាព ក្នុងការការពារបូរណភាពទឹកដី ពីមហិច្ឆតាឈ្លានពានរបស់សត្រូវ (ថៃ)។

ក្នុងឱកាសនោះ ក៏មានកម្មវិធីបំពាក់កន្សែង ជូនដល់វីរកងទ័ព រួមទាំងទទួលទានអាហារសាមគ្គី និងរាំកម្សាន្តយ៉ាងសប្បាយរីករាយ ដែលរៀបចំឡើងដោយសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ដើម្បីបង្កើតបានជាទិដ្ឋភាពស្និទ្ធស្នាល និងពោរពេញដោយភាពកក់ក្តៅផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ