ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលរាជធានីបានណែនាំដល់អភិបាលខណ្ឌទាំង១៤ ឱ្យបន្តតាមដានត្រួតពិនិត្យមើលពីវឌ្ឍនភាពក្នុងខណ្ឌរបស់ខ្លួនដោយពង្រឹងបន្ថែម និងការអញ្ជើញម្ចាស់ទីតាំងមកផ្សព្វផ្សាយអនុក្រិត្យ០៣ ហើយម្ចាស់បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំត្រូវរាយការណ៌សហការជាមួយអាជ្ញាធរ ទទួលខុសត្រូវអនុវត្តធ្វើយ៉ាងណារួមគ្នាសហការទប់ស្កាត់បទល្មើសផ្សេងៗនិងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online ដោយការទទួលខុសត្រូវទាំងអស់គ្នា។ឯកឧត្ដម ឃួង ស្រេង ណែនាំបែបនេះខណៈឯកឧត្ដមដឹកនាំកិច្ចប្រជុំឱ្យត្រួតពិនិត្យបទល្មើស Scam Online និងអនុវត្តអនុក្រិត្យលេខ០៣ អ ន ក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ” នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះនៅសាលារាជធានីភ្នំពេញ។ក្នុងកិច្ចប្រជុំឯកឧត្ដម ឃួង ស្រេង បានធ្វើការណែនាំដល់អភិបាលខណ្ឌទាំងអស់ឱ្យដាក់ផែនការដល់ក្រុមប្រឹក្សា ចៅសង្កាត់ មេភូមិ ក្រុម មេប៉ុស្តិ៍រដ្ឋបាល អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ត្រូវតែចូលរួមសហការអនុវត្តការពង្រឹងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ជាពិសេសត្រូវយកចិត្តទុកដាក់ក្នុងការស្រង់ស្ថិតិជនបរទេសមកស្នាក់នៅឱ្យបានត្រឹមត្រូវ។ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់ក្រុមការងារទាំងអស់ ទាំងកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានត្រូវប្រកាន់ខ្ជាប់ក្រុមសិលធម៌វិជ្ជាជីវៈក្នុងការចុះបំពេញការងារ ធ្វើ យ៉ាងណាកុំប៉ះពាល់ទ្រព្យសម្បត្តិរបស់គេ ឬទៅទារលុយកាក់គេ ដើម្បីឈានទៅលុបបំបាត់បទល្មើស Scam Online នៅទូទាំងរាជធានីភ្នំពេញ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ