កែប៖ នារដូវប្រមូលផលឆ្នាំនេះ ទុរេននៅតំបន់ភ្នំវល្លិ៍ ស្រុកដំណាក់ចង្អើរ ខេត្តកែប កំពុងទាក់ទាញការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ និងអាជីវករ ខណៈម្ចាស់ចម្ការអះអាងថា ទុរេននៅតំបន់នេះមានរសជាតិឈ្ងុយឆ្ងាញ់ សាច់ក្រាស់ និងផ្អែមឆ្ងាញ់ពិសេសខុសគេ ដោយសារតែដីមានជីជាតិល្អ។ អ្នកស្រី ខៀវ វណ្ណា ម្ចាស់ចម្ការទុរេនមួយកន្លែងនៅខេត្តកែប បានឲ្យដឹងថា អ្នកស្រីបន្តដាំទុរេននៅលើទឹកដីខេត្តកែបនេះ ជាង ១០ឆ្នាំហើយ គិតមកទល់ពេលនេះមានទុរេនប្រមាណ ២០០ដើមដែលកំពុងប្រមូលផល។ អ្នកស្រីអះអាងថា ទុរេននៅចម្ការរបស់ខ្លួន ដែលកំពុងដាំតំបន់ភ្នំវល្លិ៍នេះ ជាទុរេនដែលមានរស់ជាតិឆ្ងាញ់ខុសពីគេ ដោយសារធម្មជាតិបានផ្តល់ឲ្យទីនេះនូវដីដែលមានជីជាតិល្អ។ អ្នកស្រីបញ្ជាក់ថា អំឡុងពេលនេះទុរេននៅចម្ការខ្លួនទើបចាប់ផ្តើមប្រមូលផលបានជាងមួយតោនម៉ុណ្ណោះ។ លោកស្រី ឈន សុថា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន នៃរដ្ឋបាលស្រុកដំណាក់ចង្អើរ ខេត្តកែប បានឲ្យដឹងថា នៅស្រុកដំណាក់ចង្អើរ ក្រៅតែពីសម្បូរធនធានជលផលសមុទ្រ ទីនេះក៏មានសក្តានុពលខ្ពស់ដែរ លើដំណាំកសិកម្មចម្រុះគ្រប់ប្រភេទ ដែលកំពុងដាំដុះ និងប្រមូលផលនៅតាមតំបន់ភ្នំវល្លិ៍នេះ ដែលគ្របដណ្តប់លើអន្តរភូមិ ក្នុងនោះក្រៅពីម្រេច ស្វាយ សាវម៉ាវ ដែលជាដំណាំឈានមុខ ទុរេន ក៏ជាដំណាំពេញនិយមតាំងពីយូរយារដែរហើយ ដែលពលរដ្ឋនិយមដាំដុះ។តាមរបាយការណ៍ពីការិយល័យជំនាញនៃរដ្ឋបាលស្រុកដំណាក់ចង្អើរ ទុរេនខេត្តកែប កាលពីឆ្នាំ២០២៥កន្លងទៅ ប្រមូលផលបានប្រមាណ ៧០០តោន។ ក្រៅពីទុរេន ភ្នំវល្លិ៍ខេត្តកែប ជាតំបន់ដែលមានសក្តានុពលខ្ពស់លើផលិតផលដំណាំចម្រុះនានា ដូចជាម្រេច ស្វាយ សាវម៉ាវ ត្របែក ជាដើម៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ