ស្វាយរៀង៖ លោក ថន ថាវុទ្ធា អភអភិបាលស្រុកចន្ទ្រា បានអំពាវនាវឱ្យប្រជាពលរដ្ឋជួយតាមដាន និងពិនិត្យរាល់គម្រោងស្ថាបនា និងជួសជុលផ្លូវជាមួយអាជ្ញាធរ ដើម្បីឲ្យផ្លូវប្រើប្រាស់បានយូ អង្វែង។ការអំពាវនាវនេះ បានធ្វើឡើងនៅថ្ងៃទី១២ ខែ ឧសភាមឆ្នាំ២០២៦ ក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវចាក់បេតុមួយខ្សែ ដែលជាសមិទ្ធផលក្នុងឆ្នាំ២០២៦ ស្ថិតក្នុងភូមិចន្ទ្រា ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង។លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រាមានប្រសាសន៍ថា “សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួយចុះតាមដានពិនិត្យមើលក្នុងពេលក្រុមហ៊ុនដែលដេញថ្លៃបាន និងកំពុងស្ថាបនាផ្លូវ។ បើធ្វើមិនត្រឹមត្រូវតាមកិច្ចសន្យានោះទេ ត្រូវរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋានភ្លាម ជៀសវាងឲ្យផ្លូវប្រើប្រាស់គ្មានគុណភាពខាតបង់ថវិកាជាតិ។”លោកអភិបាលស្រុកចន្ទ្រាបានមានប្រសាសន៍បន្តទៀតថា ប្រជាពលរដ្ឋ គឺជាម្ចាស់ផ្លូវ ដូច្នេះមានសិទ្ធិក្នុងការតាមដានពិនិត្យជាមួយអាជ្ញាធរ រាល់ការជួសជុល និងស្ថាបនា ហើយក្រោយពីជួសជុលស្ថាបនារួច សូមជួយថែរក្សា ដើម្បីឱ្យប្រើប្រាស់បានយូរអង្វែង។លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា ក៏បានស្នើឲ្យក្រុមហ៊ុនដែលកំពុងទទួលការស្ថាបនា ក្រោយពីដេញថ្លៃបាន ត្រូវធ្វើតាមកិច្ចសន្យារបស់ម្ចាស់គម្រោង និងត្រូវធ្វើតាមស្តង់ដារបច្ចេកទេស ឲ្យបានត្រឹមត្រូវ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានផ្លូវល្អរឹងមាំប្រើប្រាស់បានយូរអង្វែង។លោកអភិបាលស្រុកចន្ទ្រា ក៏បានលើកឡើងនូវបញ្ហាល្បែងសុីសងនៅក្នុងមូលដ្ឋាន ចោរកម្ម ក្មេងទំនើប ការជួញដូរគ្រឿងញៀន និងការគោរពច្បាបចរាចរណ៍ ជាពិសេសរដូវវស្សាចូលមកដល់ ត្រៀមលក្ខណៈដើម្បីការបង្កបង្កើនផល ត្រូវចេះការពារខ្លួនរកទីទួលសុវត្តិភាពនារដូវវស្សាដែលអាចមានភ្លៀងផ្គររន្ធះខ្យល់កន្ត្រាក់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ