កំពត៖ ក្រុមអាជីវករលក់ដូរផ្លែឈើនៅតាមដងផ្លូវឆ្ពោះទៅរមណីយដ្ឋានទឹកឈូ ខេត្តកំពត បានឱ្យដឹងថា ផ្លែឈើក្នុងចម្ការពួកគាត់ដែលបានដាំ រួមមាន ទុរេនប្រមូលផលមុនគេ បន្ទាប់មកមង្ឃុត សាវម៉ាវ ខ្នុរ និងចេក។ ចាប់ពីសប្តាហ៍ក្រោយ ឬយ៉ាងយូរនៅចុងខែនេះ ផ្លែសាវម៉ាវ នៅស្រុកទឹកឈូ នឹងចាប់ផ្តើមប្រមូលផលហើយ ខណៈដែលទុរេនកំពុងតែសម្បូរ ហើយតម្លៃមានការធ្លាក់ចុះបន្តិច គឺចន្លោះពី ១ម៉ឺន ៨ពាន់រៀល ដល់ ២ម៉ឺន ២ពាន់រៀល សម្រាប់ទុរេនលេខ១។ម្ចាស់ចម្ការមានភាពសប្បាយរីករាយក្នុងការប្រមូលផល និងលក់ដូរផ្លែឈើក្នុងតំបន់ ហើយក៏បានស្នើឱ្យប្រជាពលរដ្ឋ និងអាជីវករដែលលក់ដូរក្នុងខេត្តទាំងអស់ ជួយគាំទ្រ និងលក់តែផ្លែឈើនៅក្នុងតំបន់ទឹកឈូបានហើយ ដើម្បីរួមគ្នាលើកកម្ពស់ និងផ្សព្វផ្សាយកសិផលក្នុងស្រុក។យោងតាមការឱ្យដឹងពីមន្ត្រីកសិកម្មឃុំម៉ាក់ប្រាង្គ បានឱ្យដឹងថា កសិករក្នុងស្រុកទឹកឈូដែលរស់នៅតំបន់រមណីយដ្ឋានទឹកឈូ មានការដាំដំណាំទុរេនច្រើនជាងគេ ចំណែកឯសាវម៉ាវជាដំណាំបន្ទាប់បន្សំរួមនឹងមង្ឃុត ហើយកសិករដាំលក្ខណៈជាចម្ការមានប្រហែលជាង ២០គ្រួសារ ក្រៅពីនោះដាំជាលក្ខណៈគ្រួសារដោយដាំលាយឡំគ្នានៅក្នុងចម្កាទុរេន៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ