ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក.អ.ក រៀបចំវេទិកាសារព័ត៌មានលើប្រធានបទ «AI ក្រមសីលធម៌ និងវិជ្ជាជីវៈ តើយើងគួរដើរទៅមុខដោយរបៀបណា?»
Fri,01 May 2026 (Time 07:25 PM)
ដោយ ៖ (ចំនួនអ្នកអាន: 51នាក់)

ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ បានរៀបចំវេទិកាវេទិកាសារព័ត៌មានលើប្រធានបទ «AI ក្រមសីលធម៌ និងវិជ្ជាជីវៈ៖ តើយើងគួរដើរទៅមុខដោយរបៀបណា?» ដើម្បីផ្តល់ឱកាសដល់វាគ្មិន (ផ្នែកAI ធុរកិច្ច និងព័ត៌មាន) បានជជែកពិភាក្សា និងលើកទ្បើងអំពីស្ថានភាពទូទៅនៃវិស័យសារព័ត៌មាន តួនាទីរបស់អ្នកសារព័ត៌មាន និងធុរកិច្ចជន និងការប្រើប្រាស់AI ដែលជាប្រយោជន៍ដល់សង្គម ដែលមានអ្នកសារព័ត៌មានជាង១០០នាក់ មកពី៦៧ស្ថាប័នចូលរួម។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា ត្បិតតែសម័យនេះជាសម័យបច្ចេកវិទ្យាAI ក៏ប៉ុន្តែប្រសិនបើយើងប្រើប្រាស់ ឬបកស្រាយខុស នឹងអាចនាំឲ្យមានការយល់ច្រឡំ ប៉ះពាល់កិត្តិយស និងបង្កគ្រោះថ្នាក់ដល់សង្គម និងជាពិសេសក្នុងវិស័យសារព័ត៌មាន ត្រូវតែត្រឹមត្រូវ មានទំនួលខុសត្រូវ ដើម្បីប្រាកដថាការផ្សព្វផ្សាយនោះមិនបង្កផលប៉ះពាល់ ឬផលអវិជ្ជមាន។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានឲ្យដឹងថា ទិន្នន័យថ្មីៗបង្ហាញថា ស្ទើតែគ្រប់ស្ថាប័នព័ត៌មានធំៗទាំងអស់ បច្ចុប្បន្ននេះផ្តល់អាទិភាពដល់AI សម្រាប់ការងារស្វ័យប្រវត្តិកម្ម ដោយក្នុងនោះ៨៧% នៃថ្នាក់ដឹកនាំប្រព័ន្ធផ្សព្វផ្សាយជឿថា AI កំពុងផ្លាស់ប្តូរការិយាល័យនិពន្ធ និង ៦២% នៃអ្នកអានចូលចិត្តអានព័ត៌មានដែលមានមនុស្សសរសេរនិងត្រួតពិនិត្យ។

ឯកឧត្តមបណ្ឌិត បានបន្តថា បច្ចេកវិទ្យាAI ជាភាសាខ្មែរនៅមានកម្រិត ដូចជាការបំប្លែង និងដំណើរការភាសាធម្មជាតិ សម្រាប់ភាសាខ្មែរនៅកំពុងអភិវឌ្ឍនៅឡើយ ដែលនៅតែជាឧបសគ្គសម្រាប់ការប្រើប្រាស់កម្មវិធីAI នៅក្នុងស្រុក។ ស្របពេលដែលការប្រើប្រាស់AI ក្នុងប្រព័ន្ធផ្សព្វផ្សាយកើនឡើងយ៉ាងឆាប់រហ័ស អ្នកសារព័ត៌មានប្រឈមមុខនឹងការលំបាកក្នុងការបែងចែករវាង មាតិការDeepfakes ពីមាតិកាពិតប្រាកដ។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់បន្ថែមទៀតថា អ្នកសារព័ត៌មានមានបេសកម្មដ៏ពិសិដ្ឋក្នុងការស្វែងរកការពិត និងផ្សព្វផ្សាយព័ត៌មានដល់ប្រជាជន ដើម្បីផលប្រយោជន៍រួមក្នុងសង្គម។

ឯកឧត្តមបណ្ឌិត ក៏បានសង្កត់ធ្ងន់ផងដែរថា AI ជាជំនួយការដ៏ឆ្លាតវៃ តែមិនអាចជំនួសអ្នកសារព័ត៌មានបានទេ។ ខណៈAI លែងជាឧបករណ៍ធម្មតាទៀតហើយ ប៉ុន្តែវាជាដៃគូសហការដ៏សំខាន់នៅក្នុងការិយាល័យនិពន្ធទំនើបផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ