ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឈ្វេងយល់ពីការពង្រឹងក្រមសីលធម៌ និងប្រសិទ្ធភាពការងារមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ!
Mon,11 May 2026 (Time 11:35 PM)
ដោយ ៖ (ចំនួនអ្នកអាន: 22នាក់)

ភ្នំពេញ៖ ដើម្បីលើកកម្ពស់សេចក្តីថ្លៃថ្នូរ និងជំរុញប្រសិទ្ធភាពនៃការបម្រើសេវាសាធារណៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញសេចក្តីជូនដំណឹងលេខ ១៧៤៩ ណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ពង្រឹងការអនុវត្តការងារលើវិស័យសំខាន់ៗចំនួន ៤ រួមមាន ពង្រឹងវិន័យ និងរបៀបរបបធ្វើការងារ ការរៀបចំពិធីការ និងកិច្ចប្រជុំ ការប្រើប្រាស់ឯកសណ្ឋាន និងសេចក្តីថ្លៃថ្នូរ និងការលើកកម្ពស់សោភណភាព និងបរិស្ថាន។

ការពង្រឹងវិន័យ និងរបៀបរបបធ្វើការងារ! ប្រមុខក្រសួងមហាផ្ទៃ បានណែនាំឱ្យមន្ត្រីរាជការគ្រប់រូបត្រូវគោរពម៉ោងការងារ និងឋានានុក្រមឱ្យបានខ្ជាប់ខ្ជួន ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ភាពស្មោះត្រង់ និងឥរិយាបថរួសរាយរាក់ទាក់ចំពោះប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងការរៀបចំឯកសារឱ្យមានសណ្តាប់ធ្នាប់ ក៏ត្រូវបានតម្រូវឱ្យអនុវត្តដើម្បីបង្កើនប្រសិទ្ធភាពការងារ។

ចំពោះ ការរៀបចំពិធីការ និងកិច្ចប្រជុំវិញ! គឺរាល់កិច្ចប្រជុំផ្លូវការត្រូវរៀបចំឱ្យស្របតាមពិធីការសង្គម រួមមានការដំឡើងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងព្រះបរមឆាយាលក្ខណ៍ឱ្យបានត្រឹមត្រូវ។ ការរៀបចំកន្លែងអង្គុយតាមឋានានុក្រម និងការផ្តល់ឯកសារជាមុនដល់អ្នកចូលរួម គឺជាកិច្ចការចាំបាច់ដើម្បីធានាភាពរលូននៃកិច្ចប្រជុំ។

ចំណែក ការប្រើប្រាស់ឯកសណ្ឋាន និងសេចក្តីថ្លៃថ្នូរ! គឺមន្ត្រី និងសមាជិកក្រុមប្រឹក្សាត្រូវប្រើប្រាស់សម្លៀកបំពាក់សុភាព និងសមរម្យតាមតួនាទី។ ដោយឡែក ក្នុងពិធីបុណ្យជាតិ និងកិច្ចប្រជុំសំខាន់ៗ ត្រូវស្លៀកឯកសណ្ឋានពេញលេញតាមការកំណត់ និងត្រូវពាក់ប័ណ្ណសម្គាល់ខ្លួនជាប្រចាំ ដើម្បីបង្ហាញពីអត្តសញ្ញាណ និងកិត្តិយសអង្គភាព។

ចំណុចចុងក្រោយ ពាក់ព័ន្ធការលើកកម្ពស់សោភណភាព និងបរិស្ថាន! ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំ រដ្ឋបាលគ្រប់ថ្នាក់ យកចិត្តទុកដាក់លើអនាម័យទីតាំងការងារ ជាពិសេសបន្ទប់ទឹក និងបរិវេណជុំវិញ។ ក្រៅពីការរៀបចំសួនច្បារ អាជ្ញាធរត្រូវតាមដានការប្រមូលសំរាមឱ្យបានទាន់ពេល និងជំរុញចលនា «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ផ្នែកបរិស្ថាន ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងសិស្សានុសិស្ស។

សូមបញ្ជាក់ថា ជាការលើកទឹកចិត្ត ក្រសួងមហាផ្ទៃក៏បានណែនាំឱ្យមានការបង្កើតយន្តការវាយតម្លៃ និងផ្តល់បណ្ណសរសើរដល់មូលដ្ឋានណាដែលមានបរិស្ថានស្អាត និងការអនុវត្តល្អប្រចាំឆ្នាំផងដែរ។ ការអនុវត្តតាមការណែនាំនេះ មិនត្រឹមតែជួយឱ្យអង្គភាពមានរបៀបរៀបរយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការកសាងទំនុកចិត្ត និងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋដែលមកទទួលសេវារដ្ឋបាលផងដែរ។ ដើម្បីកាន់តែជ្រាបច្បាស់ សូមស្វែងយល់បន្ថែម៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ