ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រជុំត្រួតពិនិត្យចំនួនទ័ព-កូន និង នីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថឱ្យចូលសោធននិវត្តន៍ ដល់នាយទាហាន នាយទាហានរង និងពលទាហាន
Mon,11 May 2026 (Time 10:46 PM)
ដោយ ៖ (ចំនួនអ្នកអាន: 65នាក់)

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំត្រួតពិនិត្យចំនួនទ័ព-កូន និង នីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថឱ្យចូលសោធននិវត្តន៍ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ងួន វ៉ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានក្រុមការងារទី៤ ចុះត្រួតពិនិត្យចំនួនទ័ព-កូន និងពិនិត្យស្ថានភាពយោធិន នៃកងរាជអាវុធហត្ថដល់អាយុចូលសោធននិវត្តន៍។

កិច្ចប្រជុំ នេះក៏មានការអញ្ជេីញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេ បញ្ជាការ កងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរង នាយសេនាធិការ-នាយសេនាធិការរង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថទាំង៩ក្រុង-ស្រុក ដែលប្រារព្ធធ្វេីឡេីងនៅសាលប្រជុំ ធំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក៏បានរាយការណ៍សង្ខេបពាក់ព័ន្ធទៅ នឹងវឌ្ឍនភាពការងារបញ្ជាការដ្ឋានកងរាជអាវុធហត្ថបន្ទាយមានជ័យ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” រួមនឹងកិច្ចការសង្គមជាច្រើន។ ជាមួយគ្នានោះកងរាជអាវុធហត្ថ ខេត្ត ក៏បានចូលរួមក្នុងកិច្ចការពារបូរណភាពទឹកដីពីការឈ្លានពានពីសត្រូវប្រទេសជិតខាង ក្នុងភូមិសាស្ត្របន្ទាត់ព្រំដែនខេត្តបន្ទាយមានជ័យ ដែលបណ្ដាលឱ្យមានរបួស ពិការ និងពលីក្នុងសមរភូមិផងដែរ។

លោកឧត្តមសេនីយ៍ត្រី ងួន វ៉ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នូវការដឹងគុណចំពោះកងរាជអាវុធហត្ថដែលហ៊ានលះបង់គ្រប់បែបយ៉ាងក្នុងកិច្ចការពារបូរណភាពទឹកដីពីការឈ្លានពានរបស់សត្រូវប្រទេសជិតខាងកាលពីពេលកន្លងមក ដែលនេះសបញ្ជាក់ឱ្យឃេីញយ៉ាងច្បាស់ថា កងរាជអាវុធហត្ថ មិនត្រឹមតែចូលរួមការពារសន្តិសុខជូនប្រជាពលរដ្ឋនៅមូលដ្ឋានប៉ុណ្ណោះទេ ក៏បានលះបង់យ៉ាងធំធេងតស៊ូប្រយុទ្ធការពារជាតិ ការពារប្រជាជន។

លោកឧត្តមសេនីយ៍ត្រី ងួន វ៉ា បានបញ្ជាក់ថា យោងតាមសេចក្តីណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស ចាត់ឱ្យក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះធ្វើធ្វេីការត្រួតពិនិត្យចំនួនទ័ព-កូន ដើម្បីធ្វេីបច្ចុប្បន្នភាព ដល់យោធិនដែលដល់អាយុត្រូវចូលនិវត្តន៍៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ