ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថា រាជរដ្ឋាភិបាលនឹងមិនអនុញ្ញាតឱ្យបង្កើតកំពង់ផែទឹកជ្រៅខ្នាតអន្តរជាតិបន្ថែមទៀតទេ ប៉ុន្ដែត្រូវជំរុញកំពង់ផែដែលកំពុងមានឱ្យអនុវត្តឱ្យអស់លទ្ធភាព និងបំពេញគ្នាទៅវិញទៅមក មិនមែនជាការប្រកួតប្រជែងគ្នាទេ។សម្ដេចបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតដែលកំពុងបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានឱ្យដឹងថា បច្ចុប្បបន្ន រាជរដ្ឋាភិបាលកំពុងសាងសង់ កំពង់ធ្វើផែពហុបំណង នៅខេត្តកំពង់ឆ្នាំង និងខេត្តក្រចេះ ខណៈរាជរដ្ឋាភិបាលក៏កំពុងសាងសង់ព្រែកជីកហ្វូណនតេជោ ដើមតភ្ជាប់ផ្លូវទឹកសមុទ្រ និងផ្លូវទឹកសាបរបស់កម្ពុជា កាត់បន្ថែយតម្លៃដឹកញ្ជូនតាមផ្លូវគោក៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ