កំពង់ស្ពឺ៖ លោក ជាម ច័ន្ទសោភ័ណ សមាជិកគណកម្មាធិការកណ្តាលនិងជាប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ បានលើកទឹកចិត្តទៅដល់ក្រុមការងារចុះជួយតាមបណ្តាឃុំ សង្កាត់ទាំងអស់ឱ្យបង្កើនការយកចិត្តទុកដាក់បន្ថែម និងខិតខំដោះស្រាយនូវរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា។ ទន្ទឹមនោះត្រូវត្រៀមខ្លួនរៀបចំកម្លាំង ពង្រឹង កម្លាំងដើម្បីឈានឆ្ពោះទៅ រកការ បោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខនេះ។ ការលើកទឹកចិត្តដូច្នេះធ្វើឡើងក្នុងពិធីប្រកាសតែងតាំងលោក ហន ពិសិដ្ឋ ជាប្រធានគណកម្មាធិការគណបក្សស្រុកគងពិសី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាមានភាពរឹងមាំនិងអាចបន្តដឹកនាំប្រទេសបានរហូតមកទល់សព្វថ្ងៃនេះគឺដោយសារតែថ្នាក់ដឹកនាំមានភាពប្រាកដប្រជា មានគោលនយោបាយច្បាស់លាស់ ពិសេសគឺក្រុមការងារដែលរួមគ្នាជាធ្លុងមួយ និងគោលដៅតែមួយគឺបម្រើប្រជាពលរដ្ឋស្របតាមកម្មវិធីនយោបាយគណបក្ស ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងស្តែងឡើងតាមរយៈសមិទ្ធផលរបស់ក្រុមការងារគណបក្សចុះមូលដ្ឋាន ដែលទាំងនេះបានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់គ្រប់ភាគី ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលថ្មីៗនិងធំៗបន្ថែមទៀត។លោកបន្ថែមដោយគូសបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាគឺនៅជាមួយប្រជាជនគ្រប់កាលៈទេសៈ បម្រើប្រជាជនដោយឥតលក្ខខណ្ឌ។ ដោយឈរលើមូលដ្ឋាននេះ និងសច្ចៈភាពនៃកិច្ចខិតខំរបស់ក្រុមការងារ ទើបធ្វើឱ្យប្រជាពលរដ្ឋនៅតែឱ្យតម្លៃនិងគាំទ្រឥតងាករេ ក្នុងការផ្តល់ឱកាសឱ្យគណបក្សប្រជាជនដឹកនាំប្រទេសបន្តទៀត។ដោយមើលឃើញពីការគាំទ្រនេះ លោក ជាម ច័ន្ទសោភ័ណ បានណែនាំដល់ក្រុមការងារទាំងត្រូវបន្តសកម្មភាពការងារឱ្យកាន់តែល្អនិងជាឧត្តមប្រយោជន៍ដល់ជាតិ និងប្រជាជន កែប្រែនូវចំនុចខ្វះចន្លោះ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង កសាងសកម្មភាពចុះជួយមូលដ្ឋានជាប្រចាំ និងជំរុញការងារយុទ្ធសាស្ត្រដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោត។ ជាងនេះ ក្រុមការងារត្រូវរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ