ភ្នំពេញ៖ ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស បានបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់ការពិតចំនួន៣ចំណុច អំពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដល់លោក អេម៉ាញូអែល មាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នៅទីក្រុងប៉ារីស។នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការវិលត្រឡប់មកកម្ពុជាវិញ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក្រោយបញ្ចប់ក្នុងកិច្ចប្រជុំកំពូល One Health Summit និងទស្សនកិច្ចការងារ នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័របញ្ជាក់ថា ក្នុងជំនួបជាមួយលោក អេម៉ាញូអែល មាក្រុង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីការពិត អំពីព្រំដែនកម្ពុជា-ថៃ ដោយមិនបំផ្លើសឱ្យហួសការពិត ហើយមិនបង្រួញឱ្យតូចជាងការពិតទេ ក្នុងនោះ សម្តេចលើកឡើង៣ចំណុចសំខាន់ៗ៖ទី១៖ ភាពតាងតឹងកំពុងបន្ដគ្របដណ្តប់តាមព្រំដែន កម្ពុជា-ថៃ ដោយសារកងទ័ពថៃ បានចូលជ្រៅហួសព្រំដែនស្របច្បាប់ មកចូលក្នុងទឹកដីកម្ពុជា ហើយកំពុងកាន់កាប់ទឹកដីទាំងអស់នោះ ដោយខុសច្បាប់អន្ដរជាតិ មិនទាំងប៉ុណ្ណោះកងទ័ពថៃ បានកម្ទេចផ្ទះសម្បែងរបស់ប្រជាជនកម្ពុជា និងរារាំងពលរដ្ឋរាប់ម៉ឺននាក់ មិនឱ្យមានលទ្ធភាពទៅកាន់ផ្ទះវិញ។ទី២៖ ដាច់ខាតកម្ពុជាមិនទទួលឡើយ នូវស្ថានភាពនូវការកែប្រែខ្សែបន្ទាត់ព្រំដែនខុសច្បាប់អន្តរជាតិ បានន័យថា ទោះបីជាថៃ បានឈ្លានពានយកទឹកដីកម្ពុជា ក៏ទឹកដីទាំងនោះ នៅតែជាកម្មសិទ្ធស្របច្បាប់របស់កម្ពុជា។ទី៣៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានជម្រាបប្រធានាធិបតីបារាំងថា កម្ពុជានៅតែរក្សាជំហរដោះស្រាយជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ផ្អែកតាមកិច្ចព្រមព្រៀងដែលមានស្រាប់ និងគ្រប់កិច្ចព្រមព្រៀង ដែលថៃនិងកម្ពុជា បានចុះហត្ថលេខាជាមួយគ្នា៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ