ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំសមាជិករដ្ឋសភា និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាធ្វើពិធីសូត្រមន្តប្រោះព្រំសិរីសួស្តីជ័យមង្គល អបអរចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ពិធីសូត្រមន្តសុំសិរីសួស្តីឆ្នាំថ្មី មានការសម្តែងរបាំត្រុដិ និមន្តព្រះសង្ឃសូត្រ និងរាបបាត្រផងដែរ។ទេវតាឆ្នាំថ្មីព្រះនាម «រាក្យសាទេវី» នឹងយាងចុះមកនៅវេលាម៉ោង ១០:៤៨នាទីព្រឹកថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ខាងមុខ នេះ។ពិធីដ៏មង្គលនេះ ប្រារព្ធធ្វើឡើងដោយ មានការចូលរួមពីសមាជិក សមាជិកា រដ្ឋសភា និងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានយ៉ាងអធិកអធមដោយសទ្ធាជ្រះថ្លាជាទីបំផុត។កម្មពិធីសូត្រមន្ត បង្សុកូល និងរាប់បាត្រប្រគេនទេយ្យទានដល់សម្តេចព្រះសង្ឃ និងព្រះមន្ត្រីសង្ឃ អង្គពិធីក៏មានរៀបចំការសម្តែងរបាំត្រុដិ។ «របាំត្រុដ» ជារបាំប្រពៃណីជាតិដ៏មានអត្ថន័យ សម្រាប់បោសសម្អាតឧបទ្រព ចង្រៃក្នុងឆ្នាំចាស់ និងប្រសិទ្ធពរជ័យសិរីសួស្តីសម្រាប់ឆ្នាំថ្មី។របាំនេះក៏មានរៀប រាប់នៅក្នុងព្រះរាជពិធីហៅថា «ត្រស្តិសង្ក្រាន»។តាមឯកសារជាច្រើនបានអះអាងថា របាំត្រុដិនេះមានប្រភពដំបូងចេញពីជនជាតិដើមនៅតំបន់ភ្នំ ដូចជា ជនជាតិសម្រែ សួយ ព័រជាដើម ព្រមទាំងជនជាតិខ្មែរ យើងនៅខេត្តស្រីស្លាកែត សុរិន្ទ្រ គោក ខណ្ឌ ឧត្បលរាជធានី សៀមរាប ព្រះវិហារ កំពង់ធំ ពោធិ៍សាត់ បាត់ដំបងជាដើម។ ជនជាតិដើមហៅពាក្យ «ត្រុដិ» នេះ គឺសំដៅដល់ពេលដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី។សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានយាង និមន្តសម្តេចព្រះសង្ឃ និងព្រះមន្ត្រីសង្ឃ ប្រារព្ធរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរី មង្គល ដើម្បីត្រៀមទទួលអំណរទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ព្រះនាម «រាក្យសាទេវី» ដែលនឹងយាងចុះមកនៅវេលាម៉ោង ១០:៤៨នាទីព្រឹក ថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះ។ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល បានប្រារព្ធឡើងទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តសម្តេចព្រះសង្ឃនិងព្រះសង្ឃដើម្បី ចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរសាទរឆ្នាំថ្មី ឆ្នាំមមី អដ្ឋ ស័ក ព.ស.២៥៦៩ ជាថ្ងៃចូលឆ្នាំខ្មែរមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៦ ។នៅក្នុងឱកាសនេះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជា ណាចក្រកម្ពុជា រួមនិងសមាជិកសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ បានអញ្ជើញរាប់បាត្រផងដែរ។នៅក្នុងឱកាសនេះដែរ សម្តេចរដ្ឋសភា ធិបតី ឃួន សុដារី បានបួងសួងសូមឱ្យបារមីវត្ថុស័ក្តិសិទ្ធិ ពិសេសទេវតាឆ្នាំថ្មី ព្រះនាម «រាក្យសាទេវី» សូមតាមជួយប្រោះព្រំប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តី វិបុលសុខគ្រប់ប្រការជូនដល់ថ្នាក់ ដឹកនាំ និងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រ ទេស។ សម្តេចរដ្ឋសភាធិបតីបានឧទ្ទិសកុសលផលបុណ្យជូនដល់វីរជន បុព្វការីជន អ្នកស្នេហាជាតិ អតីតថ្នាក់ដឹកនាំ សមាជិក សមាជិកា រដ្ឋសភា ដែលបានធ្វេីមរណកាលក្នុងបុព្វហេតុជាតិមាតុភូមិ រួមទាំងញាតិការទាំងអស់ ដែលបានចែក ឋានទៅកាន់ទីបរមលោកខាងមុខ សូមទទួលយកផល្លាអានិសង្ឃដែល កើតចេញ អំពីបុណ្យក្នុងថ្ងៃនេះ ហើយបានទៅសោយសុខក្នុងឋានបរម លោកកុំបីអាក់ខានឡើយ។ឆ្លៀតនៅក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះដែរ សម្តេចប្រធានរដ្ឋសភា បានបួងសួងដល់ទេវតាឆ្នាំថ្មី សូមប្រសិទ្ធពរជ័យ ជូនពរឆ្នាំថ្មីដល់ សមាជិក សមាចិការដ្ឋសភាទាំង អស់ព្រមទាំងថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ សូមមានសុខ ភាពល្អ មានសិរីសួស្ដី មានសេចក្ដី សុខសុភមង្គល ជាពិសេសសូមទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ព្រះនាម រាក្យសាទេវី សូមតាមជួយថែរក្សាប្រោះ ព្រំ នូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ចាប់តាំងពីឆ្នាំថ្មីដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះតរៀងទៅ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ