ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកស្រីរដ្ឋមន្ត្រី ចម និម្មល អះអាងថា កម្ពុជា ជាទិសដៅយុទ្ធសាស្ត្រសម្រាប់ធុរកិច្ចសិង្ហបុរី ក្នុងការពង្រីកទីផ្សារពាណិជ្ជកម្មក្នុងតំបន់
Thu,09 April 2026 (Time 02:52 PM)
ដោយ ៖ (ចំនួនអ្នកអាន: 28នាក់)

សិង្ហបុរី៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា កម្ពុជា ជាទិសដៅយុទ្ធសាស្ត្រសម្រាប់ធុរកិច្ចសិង្ហបុរី ក្នុងការពង្រីកទីផ្សារពាណិជ្ជកម្មក្នុងតំបន់ តាមរយៈការបន្តអនុវត្តគោលនយោបាយបើកចំហពាណិជ្ជកម្ម ទាក់ទាញវិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ជំរុញការនាំចេញ និងការធ្វើទំនើបកម្មបរិយាកាសធុរកិច្ច។

លោកស្រីរដ្ឋមន្ត្រី បានលើកឡើងបែបនេះ នាឱកាសដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសិក្ខាសាលាធុរកិច្ចស្តីពី “កម្ពុជា៖ ទស្សនវិស័យធុរកិច្ចឆ្នាំ២០២៦ និងឱកាសធុរកិច្ច” នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយសហព័ន្ធធុរកិច្ចសិង្ហបុរី (Singapore Business Federation) ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Aquarii BD Cambodia។

លោកស្រីរដ្ឋមន្ត្រី បានចាត់ទុក សិក្ខាសាលានេះ បានរួមចំណែកក្នុងការបន្តជំរុញការទូតពាណិជ្ជកម្ម ការភ្ជាប់បណ្តាញធុរកិច្ច ការលើកកម្ពស់ការនាំចេញ ការពង្រីកទីផ្សារអន្តរជាតិ និងការទាក់ទាញវិនិយោគថ្មីៗមកកម្ពុជា ជាពិសេសបានបង្កើតឱកាសសំខាន់សម្រាប់ធុរជនកម្ពុជា ក្នុងការបង្ហាញសមត្ថភាពផលិតកម្ម ស្វែងរកដៃគូថ្មី ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងពង្រីកការចូលដល់ទីផ្សារសិង្ហបុរី និងទីផ្សារអន្តរជាតិផ្សេងៗ ផងដែរ។

លើសពីនេះ វេទិកានេះ បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការកសាង ភាពជាដៃគូអាជីវកម្មរយៈពេលវែង, បង្កើនតម្លៃបន្ថែមផលិតផលកម្ពុជា, និងជំរុញ សហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី រវាងកម្ពុជា និងសិង្ហបុរី ឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីរដ្ឋមន្ត្រី បានអញ្ជើញវិនិយោគិន និងធុរជនសិង្ហបុរី ឱ្យមកស្វែងយល់បន្ថែមពីកម្ពុជា ដើម្បីចាប់យកកាលានុវត្តភាពថ្មីៗក្នុងការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងការបង្កើតភាពជាដៃគូជាមួយធុរជនកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យបំពេញឱ្យគ្នាទៅវិញទៅមក។

សូមបញ្ជាក់ថា វេទិកានេះ មានការចូលរួមពីធុរជនកម្ពុជា តំណាងវិស័យឯកជនសិង្ហបុរី និងសមាជិកសហព័ន្ធធុរកិច្ចសិង្ហបុរី វិនិយោគិន ធុរជន ព្រមទាំងដៃគូពាណិជ្ជកម្មជាច្រើនរូប ដើម្បីស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា និងពិភាក្សាអំពីឱកាសសហប្រតិបត្តិការ ក្នុងវិស័យអាទិភាព រួមមាន៖ ភស្តុភារកម្ម និងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់, កសិ-ឧស្សាហកម្ម និងការកែច្នៃម្ហូបអាហារ, សេដ្ឋកិច្ចឌីជីថល, និងឧស្សាហកម្មតម្លៃបន្ថែមខ្ពស់ ជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ