ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងការងារ អំពាវនាវដល់អតីត​ពលករដែលធ្វើ​ការ​ងារខាងសំណង់​​ថៃ ចុះឈ្មោះ​ធ្វើតេស្ដវាយ​តម្លៃ​ទទួល​ស្គាល់​ជំនាញ​​ពីមុន​ដោយឥតគិតថ្លៃ
Thu,09 April 2026 (Time 02:52 PM)
ដោយ ៖ (ចំនួនអ្នកអាន: 6នាក់)

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវ​នាវដល់​បង​ប្អូន​អតីត​ពលករ​មក​ពីប្រទេស​ថៃ​មកចុះឈ្មោះ​ធ្វើតេស្ដ​វាយតម្លៃ​ទទួល​​ស្គាល់​ជំនាញពីមុន (RPL)ដោយ​ឥតគិត​ថ្លៃ ចាប់​ពីថ្ងៃ​នេះ​​តទៅ ដើម្បី​​បំប្លែង​​បទ​​ពិសោធ​​ជាក់​​ស្តែង​ឱ្យ​​ទៅ​​ជា​វិញ្ញា​បន​បត្រ​​ទទួល​​ជំនា​ញ​​ផ្លូវ​ការ​។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និង​បណ្ដុះ​បណ្ដា​ល​វិជ្ជាជីវៈ​បាន​ថ្លែង​នៅ​ថ្ងៃទី០៩ ខែ​មេសា​នេះ​ថា ការ​​រៀប​ចំ​ការ​​ធ្វើតេស្ត RPL ជូនដល់​​អតីត​ពល​ករ​មកពីថៃដោយឥតគិតថ្លៃនេះ ធ្វើឡើង​ទៅតាម​អនុសាស​ន៍​ណែ​នាំ​របស់​សម្ដេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយ​ក​រដ្ឋ​មន្រ្តីកម្ពុជា ក្នុងការជំរុញ​ការអភិវឌ្ឍ​និងទទួល​ស្គាល់​លើ​មុខជំនាញ​បងប្អូនអតីត​ពលករខ្មែរ​ដែល​ធ្លាប់​មាន​ពី​មុន​មកនៅប្រទេសថៃ។

លោកបន្តថា មុខជំនាញដែលគ្រោងអនុវត្តមានចំនួន ៨មុខ​​ជំនាញ នៅក្នុងវិស័យសំណង់ ដែលពួក​គាត់​អាច​យក​ទៅប្រើប្រាស់ ដើម្បីទទួលបានឱកាសការងារល្អ និង​ប្រាក់​ចំណូល​ខ្ពស់ជាងមុន។ ជំនាញទាំង ៨នោះរួមមាន ការ​ងារ​កំបោរ (រៀបឥដ្ឋនិងបូក) ការងារការ៉ូ ការដំ​ឡើង​ពុម្ព ការដំឡើងបណ្តាញបំពង់ទឹក ការដំ​ឡើង​បណ្តាញ​អគ្គិសនីក្នុងអគារ ការងាររន្ទា ការដំឡើងសរសៃដែក និង​ការផ្សារអគ្គិសនី។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា "ការចុះឈ្មោះធ្វើតេស្ត RPL​ដោយ​ឥតគិតថ្លៃនេះ គឺជាការ​យក​ចិត្តទុក​ដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល ជាពិសេស​បង​ប្អូន​អតីត​ពលករ​ដែល​ត្រឡប់មកពីថៃ គឺយើងផ្តល់​ឱកាស​ដល់ពួក​គាត់ដែល​មាន​ជំនាញ​ពិតប្រាកដ ប៉ុន្ដែ​មិនទាន់មានការទទួល​ស្គាល់​មុខ​ជំនាញជាផ្លូវការ ឬគុណវុឌ្ឍិរបស់ពួកគាត់"។

លោក ស៊ុន មេសា បន្ថែមថា សម្រាប់​អតីត​ពលករ​មកពី​ប្រទេ​សថៃ នឹងទទួលបានការស្គាល់សមត្ថភាព មាន​ឱកា​ស​ការងារល្អ ទទួលបានប្រាក់ចំណូលខ្ពស់ និង​ក្លាយ​ជា​បុគ្គលិក​ក្នុងប្រព័ន្ធ ដែលនឹងទទួល​បានអត្ថ​ប្រយោជន៍​ពី​បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) ក៏ដូច​ជាប​ង្កើ​ន​ជំនឿចិត្តលើខ្លួនឯង ក៏ដូច​ជាជំរុញ​ការ​សិក្សាពេញ​មួយ​ជីវិត។
សម្រាប់អ្នកវិនិយោគវិញ​នឹងបានយល់ដឹងពីកម្រិត​ជំនាញបុគ្គ​លិកភ្លាមៗ ដើម្បី​កាត់បន្ថយ​ការចំណាយ​ទៅលើ​ការបណ្តុះ​បណ្តាលបុគ្គលិក​ដែលមាន​ជំនា​ញ​ស្រាប់ ធានាស្តង់ដា គុណភាពការងារ និងបង្កើន​ទំនុកចិត្ត​វិនិយោគ ជាពិសេសអាច​បង្ហាញដៃគូពី​កម្លាំងកម្មករ​ដែល​មាន​ជំនាញស្តង់ដាខ្ពស់ផងដែរ។ នេះបើតាម​ការបញ្ជាក់​ពី​លោក ស៊ុន មេសា។

បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ឱ្យ​ដឹង​ថា ក្រសួងគ្រោង​នឹងចាប់ផ្តើម​អនុវត្តកម្មវិធី​វាយ​តម្លៃ​ទទួលស្គាល់ជំនាញពីមុន (RPL) ដល់អតីត​ពលករ​មក​ពី​ប្រទេសថៃក្នុងជំហានទី១ ជារៀងរាល់ចុងសប្តាហ៍ ដែល​នឹង​ចាប់​ផ្តើម​នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ។

ចំពោះការធ្វើតេស្ដនេះ ​មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពទាំង៩ រួមមាន៖ ១-វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC), ២-វិទ្យាស្ថានជាតិ​បណ្តុះបណ្តាលបច្ចេកទេស (NTTI), ៣-វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI), ៤-វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI), ៥-វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេសអង្គរ (NPIA) នៅខេត្តសៀមរាប, ៦-វិទ្យាស្ថាន​ពហុបច្ចេក​ទេសភូមិ​ភាគ​តេជោ​សែន​ស្វាយ​រៀង (RPITSSR) នៅខេត្ត​ស្វាយ​រៀង, ៧-វិទ្យាស្ថាន​បច្ចេក​វិទ្យាបាត់ដំបង (BIT) នៅខេត្តបាត់ដំបង, ៨-វិទ្យាស្ថាន​ពហុប​ច្ចេក​ទេស​ខេត្ត​បន្ទាយ​មានជ័យ (PIBMC) ខេត្ត​បន្ទាយ​មានជ័យ, និង ៩-វិទ្យា​ស្ថាន​ពហុ​បច្ចេកទេសភូមិភាគតេជោសែនតាកែវ (RPITST) ខេត្តតាកែវ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ