ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តពោធិ៍សាត់ ជំរុញប្រជាពលរដ្ឋរៀបចំសម្អាតអនាម័យ និងបរិស្ថាននៅមុខផ្ទះរៀងៗខ្លួន ដើម្បីលើកកម្ពស់មុខមាត់ខេត្ត ឱ្យកាន់តែស្រស់បំព្រង
Wed,08 April 2026 (Time 09:09 PM)
ដោយ ៖ (ចំនួនអ្នកអាន: 70នាក់)

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជំរុញដល់ប្រជាពលរដ្ឋរៀបចំសម្អាតអនាម័យ និងបរិស្ថាននៅមុខផ្ទះរៀងៗខ្លួនឱ្យមាន «រាសី» ដើម្បីទទួលទេវតាឆ្នាំថ្មីផង និងដើម្បីលើកកម្ពស់មុខមាត់ខេត្ត ឱ្យកាន់តែស្រស់បំព្រង។

ការជំរុញរបស់ ឯកឧត្តម ខូយ រីដា នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ក្នុងពិធីសំណេះសំណាល និងចែកអំណោយសប្បុរសធម៌ ជូនដល់ប្រជាពលរដ្ឋជាភូមិផងរបងជាមួយ ចំនួន ១៨៨គ្រួសារ មកពីភូមិពោធិ៍កំបោរ ឃុំវាល ស្រុកកណ្តៀង នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវ ឈឹម ស៊ីណា សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត រួមជាមួយលោក លោកស្រីអភិបាលរងខេត្ត និងសមាជិកាសមាគមនារីជាច្រើនរូបទៀត។

សម្ភារដែលត្រូវបានចែកជូន ក្នុងមួយគ្រួសារៗ ត្រូវទទួលបាន៖ អង្ករ២០គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, មី១កេសតូច, មុង១, កន្ទេល១, ភួយ១ និងថវិកា២ម៉ឺនរៀល។

ឯកឧត្តម ខូយ រីដា បានសម្តែងនូវក្តីរីករាយ ដែលបានជួបជុំបងប្អូនអ្នកភូមិផងរបងជាមួយ ក្នុងឱកាសត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ដែលនឹងខិតជិតមកដល់នាពេលឆាប់ៗខាងមុខ។

ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា «ការជួបជុំគ្នានៅថ្ងៃនេះ គឺស្តែងឱ្យឃើញពីមនោសញ្ចេតនាគ្រួសារតែមួយ សាមគ្គីភាព និងការចេះជួយគ្នាទៅវិញទៅមក ក្នុងនាមជាអ្នកជិតខាងល្អ។ ទោះបីអំណោយទាំងនេះ មិនមានតម្លៃមហាសាល ប៉ុន្តែវាគឺជាទឹកចិត្តពិតប្រាកដ ដើម្បីជួយសម្រាលការលំបាក ក្នុងឱកាសបុណ្យប្រពៃណីជាតិយើង»។

ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំឱ្យបងប្អូនប្រុងប្រយ័ត្នចំពោះសុខភាព ពិសារទឹកឱ្យបានច្រើន និងបរិភោគអាហារដែលមានអនាម័យ ដើម្បីចៀសវាងជំងឺដង្កាត់ផ្សេងៗ ក្នុងអំឡុងពេលអាកាសធាតុ កំពុងស្ថិតក្នុងរដូវក្តៅខ្លាំងនេះ។

ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវជឿជាក់លើរាជរដ្ឋាភិបាល ដែលតែងតែប្រកាន់ជំហរគិតគូរខ្ពស់ពីសុខទុករបស់ពលរដ្ឋ និងដោះស្រាយដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ ក្នុងជម្លោះព្រំដែន កម្ពុជា-ថៃ ក៏ដូចជាក្នុងស្ថានភាពដ៏លំបាក នៃសង្គ្រាមនៅមជ្ឈឹមប្រទេស៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ