ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសង្កត់ធ្ងន់ថា មន្ត្រីរាជការរបស់រដ្ឋបាលខេត្តទាំងអស់ ត្រូវតែជាគំរូដ៏ល្អ សម្រាប់សាធារណជន ហើយបន្តពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង។ការលើកឡើងរបស់ ឯកឧត្តម ខូយ រីដា នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកហាត់ការ ចំណុះរចនាសម្ព័ន្ធសាលាខេត្ត សរុបជាង ២០០នាក់ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជិតឈានចូលមកដល់ខាងមុខ។ថ្លែងក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម ខូយ រីដា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានរួមសុខរួមទុក្ខ បំពេញភារកិច្ចបម្រើជាតិ និងប្រជាជនក្នុងខេត្តពោធិ៍សាត់ យ៉ាងសកម្មពេញមួយឆ្នាំកន្លងមកនេះ ពិសេសក្នុងជម្លោះព្រំដែន កម្ពុជា-ថៃ និងអន្តរាគមន៍ជួយជនភៀសសឹក ក៏ដូចជាគ្រួសារកងទ័ព។ឯកឧត្តម បានសង្កត់ធ្ងន់ថា មន្ត្រីរាជការត្រូវតែជាគំរូដ៏ល្អ សម្រាប់សាធារណជន។ ត្រូវបន្តពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង ជាពិសេសការងាររដ្ឋបាល និងការសរសេរអក្ខរាវិរុទ្ធខ្មែរ ឱ្យបានត្រឹមត្រូវបំផុត ដើម្បីធានានូវសេចក្តីថ្លៃថ្នូរ និងភាពច្បាស់លាស់ នៃឯកសាររដ្ឋបាល។ឯកឧត្តម អភិបាលខេត្ត បានដាស់តឿនថា រាល់ការបំពេញភារកិច្ច ត្រូវយកចិត្តទុកដាក់ខ្ពស់។ ក្នុងករណីដែលមានការផ្លាស់ប្តូរតួនាទី ឬបញ្ចប់ភារកិច្ចតាមយថាហេតុណាមួយ សូមកុំឱ្យមានសតិអារម្មណ៍មិនល្អ ឬការថ្នាំងថ្នាក់ឡើយ ព្រោះមន្ត្រីរាជការ ត្រូវតម្កល់ផលប្រយោជន៍អង្គភាព និងសង្គមជាតិជាធំ។ឯកឧត្តមបានលើកទឹកចិត្តឱ្យមន្ត្រីទាំងអស់ បន្តរក្សានូវស្មារតីជួយគ្នាទៅវិញទៅមក បង្កើនទំនាក់ទំនងល្អក្នុងកន្លែងការងារ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ជូនខេត្តពោធិ៍សាត់។ឯកឧត្តម បានវាយតម្លៃខ្ពស់ដែលខេត្តពោធិ៍សាត់ ទទួលបានជោគជ័យយ៉ាងធំធេងលើ “ការងារអនាម័យបរិស្ថាន” និង “ការដំឡើងភ្លើងបំភ្លឺសាធារណៈ” ដែលធ្វើឱ្យក្រុង-ស្រុកមានសោភ័ណភាពស្រស់បំព្រង មានការរៀបចំសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងកាត់បន្ថយបានគ្រោះថ្នាក់ចរាចរណ៍បានច្រើន។ឯកឧត្តមក៏បានអំពាវនាវ ដល់មន្ត្រីយើង ត្រូវចាប់ផ្តើមធ្វើជាគំរូពីខ្លួនឯង និងគ្រួសារ ដោយត្រូវ “រៀបចំសម្អាតបរិស្ថាននៅមុខផ្ទះរៀងៗខ្លួនឱ្យមានរាសី” ដើម្បីទទួលទេវតាឆ្នាំថ្មីផង និងដើម្បីលើកកម្ពស់មុខមាត់ខេត្តពោធិ៍សាត់ទាំងមូលផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ