ឧត្ដរមានជ័យ៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ ដឹកនាំក្រុមការងារ ទទួលស្វាគមន៍ចំពោះ វត្តមាន ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខវីរកងទ័ពនៃកងការពារព្រំដែន គោកលេខ៤០២ លេខ៤០៣ និងបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន ដើម្បីពង្រឹងស្មារតី និងចំណងសម្ព័ន្ធមេត្រីភាពឱ្យកាន់តែស្អិតរមួត នៅបរិវេណសាលាខេត្ត នៅរសៀលថ្ងៃទី០៧ខែមេសាឆ្នាំ២០២៦នេះ។ឯកឧត្តម មាន ចាន់យ៉ាដា បានលើកឡើងថា ស្មារតី «សមរភូមិក្រោយ គាំទ្រសមរភូមិមុខ» គឺជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជួយជំរុញឱ្យវីរកងទ័ពកាន់តែមានសេចក្តីក្លាហាន និងភាពកក់ក្តៅក្នុងការបំពេញភារកិច្ចការពារជាតិមាតុភូមិ។ឯកឧត្ដមបានបញ្ជាក់ថា សកម្មភាពនេះមិនត្រឹមតែជួយសម្រួលដល់ជីវភាពខ្វះខាតរបស់កងទ័ពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងនូវចំណងសម្ព័ន្ធមេត្រីភាពរវាងរដ្ឋបាលខេត្ត ក្រសួងស្ថាប័នស៊ីវិល និងអង្គភាពកងទ័ព ឱ្យកាន់តែរឹងមាំដូចដែកថែប ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីឱ្យបានគង់វង្សជារៀងរហូតតទៅ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ