ព្រះវិហារ៖ ឯកឧត្ដមកិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានជំរុញឱ្យកងកម្លាំងទាំងអស់ បន្តគោរពវិន័យយ៉ាងម៉ឺងម៉ាត់ រក្សាសាមគ្គីភាពផ្ទៃក្នុង និងមានភាពត្រៀមខ្លួនជានិច្ច ដើម្បីឆ្លើយតបទៅនឹងគ្រប់ស្ថានភាព និងចូលរួមថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ការជំរុញពីសំណាក់ឯកឧត្ដមកិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង បានធ្វើឡើង នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ក្នុងពេលដឹកនាំគណៈប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ លេខាធិការដ្ឋានគណៈកម្មការជាតិប្រឆាំងភេវរកម្ម អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា និងសម្ភារចាំបាច់ជាច្រើនប្រគល់ជូននាយទាហាន នាយទាហានរង និងពលទាហាន កងពលធំអន្តរាគមន៍លេខ៣ ដែលកំពុងឈរជើងការពារទឹកដីតាមបន្ទាត់ព្រំដែន សមរភូមិទិសទី១ ប្រាសាទព្រះវិហារ។នៅក្នុងឱកាសនោះឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានរាយការណ៍ស្វាគមន៍ ដោយលើកឡើងពីស្ថានភាពទូទៅ និងលទ្ធផលការងារសំខាន់ៗ ដែលអង្គភាពសម្រេចបានក្នុងការបំពេញភារកិច្ចការពារជាតិ និងរក្សាសន្តិសុខសង្គម។ថ្លែងក្នុងពិធីសំណេះសំណាលនាឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់នាយទហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពកងពលធំអន្តរាគមន៍លេខ៣ទាំងអស់ ពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ សូមជួបតែសេចក្តីសុខ សុខភាពល្អគ្រប់ៗគ្នា។ឯកឧត្ដមទេសរដ្ឋមន្ត្រីបានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ ដែលជាខ្សែក្រវាត់ការពារសន្តិភាព និងស្ថិរភាពជាតិ។ជាពិសេសខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតជិតមកដល់ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានផ្ញើសារជូនពរជូនដល់កងកម្លាំងវីរកងទ័ពទាំងអស់ សូមឱ្យមានសុខភាពល្អ កម្លាំងមាំមួន និងស្មារតីរឹងមាំ បន្តឈរជើងយ៉ាងមុតមាំ ក្នុងបេសកកម្មការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ក៏បានប្រគល់ថវិកា ស្បៀងអាហារ និងសម្ភារសំខាន់ៗជាច្រើន ជូនដល់អង្គភាពកងពលធំអន្តរាគមន៍លេខ៣ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ដើម្បីជាការលើកទឹកចិត្ត និងជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ ខណៈកំពុងឈរជើងបំពេញភារកិច្ចដ៏សំខាន់សម្រាប់ជាតិមាតុភូមិរបស់យើង៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ