ភ្នំពេញ៖ Niterra Co., Ltd. ដែលជាម្ចាស់ម៉ាកសញ្ញាផលិតផលប៊ូស៊ី NGK បានអំពាវនាវដល់អ្នកប្រើប្រាស់ទាំងអស់ ឱ្យទិញផលិតផលសុទ្ធពីភ្នាក់ងារចែកចាយដែលមានសិទ្ធិស្របច្បាប់តែប៉ុណ្ណោះ ។ ក្រុមហ៊ុន បានដាស់តឿន ឱ្យជៀសវាងការទិញពីប្រភពមិនច្បាស់លាស់ ឬតាមបណ្តាញសង្គមហ្វេសប៊ុក ដែលជារឿយៗផលិតផល ទាំងនោះត្រូវបានដាក់លក់ក្នុងតម្លៃទាបជាងតម្លៃទីផ្សារខ្លាំង។ការអំពាវនាវនេះ បានធ្វើឡើង ក្រោយពេលដែលមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យ និងកំណត់អត្តសញ្ញាណអាជីវករដែល សង្ស័យថាបានធ្វើការស្តុកទុក លក់ និងចែកចាយប៊ូស៊ីម៉ាក NGK ដោយគ្មានការអនុញ្ញាត ។ប្រតិបត្តិការនេះបានធ្វើឡើងនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នៅទីតាំងផ្ទះលេខ ៣១២២ ដែលត្រូវបាន កំណត់ថាជាឃ្លាំងរូបវន្តសម្រាប់ស្តុកទុក លក់ និងចែកចាយទំនិញទាំងបោះដុំ និងលក់រាយ ។ ក្រៅពីការលក់ផ្ទាល់ ទីតាំងនេះក៏មានការផ្សព្វផ្សាយតាមរយៈទំព័រហ្វេសប៊ុកឈ្មោះ "Niterra KH Shops" ផងដែរ ។មន្ត្រីបច្ចេកទេសនៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងនាមជានគរបាលយុត្តិធម៌ បានធ្វើការត្រួតពិនិត្យយ៉ាងល្អិត ល្អន់ និងបានរកឃើញបរិមាណនៃផលិតផល NGK ដែលគ្មានការអនុញ្ញាតមួយចំនួន ។ក្រោមការយល់ ព្រមដោយស្ម័គ្រចិត្តពីសំណាក់អាជីវករ និងគ្មានការបង្ខិតបង្ខំ អាជ្ញាធរបានដកហូតប៊ូស៊ី NGK និងគ្រឿង បន្លាស់រថយន្តផ្សេងទៀត ដើម្បីបន្តនីតិវិធីច្បាប់ ។បើតាម Niterra Co., Ltd. បានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុន ហុង លីហេង អូតូផាត (Hong Ly Heng Auto Parts) គឺជាភ្នាក់ងារចែកចាយតែមួយ គត់ដែលទទួលបានសិទ្ធិស្របច្បាប់ក្នុងការនាំចូលផលិតផលប៊ូស៊ី NGK មកកាន់ព្រះរាជាណាចក្រកម្ពុជា ។ អតិថិជនក៏អាចរកជាវបានផងដែរតាមរយៈបណ្តាញចែកចាយដែលបានបញ្ជាក់ជាផ្លូវការ ។ម្ចាស់ម៉ាកសញ្ញា មិនធានានូវគុណភាព សុវត្ថិភាព ឬសមត្ថភាពនៃផលិតផលដែលទទួលបានពីប្រភពគ្មានការអនុញ្ញាតឡើយ ។ ក្រុមហ៊ុន បានព្រមានថា ការប្រើប្រាស់ប៊ូស៊ីគ្មានប្រភពច្បាស់លាស់អាចបណ្តាលឱ្យ មានផលវិបាកធ្ងន់ធ្ងរ ដោយសារផលិតផលទាំងនោះច្រើនតែផលិតឡើងដោយប្រើប្រាស់វត្ថុធាតុដើមមិនស្ត ង់ដារ ដែលមិនអាចធន់នឹងសីតុណ្ហភាពខ្ពស់ ។ នេះអាចបណ្តាលឱ្យមានការរលាយប៊ូស៊ី បង្កការខូចខាតដល់ម៉ាស៊ីន និងត្រូវចំណាយថវិកាច្រើនក្នុងការជួសជុល។ ការទិញពីប្រភពគ្មានការអនុញ្ញាត ទោះបីជាអាច ចំណេញប្រាក់ក្នុងរយៈពេលខ្លី ប៉ុន្តែវាអាចនាំឱ្យមានការខាតបង់ហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរនៅពេលក្រោយ ។សេចក្តីជូនដំណឹងនេះ ក៏ជាការរំលឹកដល់អាជីវករ និងអ្នកលក់ដែលគ្មានការអនុញ្ញាតទាំងអស់ ឱ្យយកចិត្ត ទុកដាក់ និងគោរពតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន រួមមាន៖ ច្បាប់ស្តីពីម៉ាក និងការប្រកួតប្រជែងមិនស្មោះត្រង់, ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព និងសុវត្ថិភាពផលិតផល និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ការមិនគោរពតាមអាចប្រឈមនឹងវិធានការច្បាប់ពីសំណាក់ម្ចាស់ម៉ាកសញ្ញា ឬរដ្ឋបាលពាក់ព័ន្ធ ដែលអាច នាំឱ្យខាតបង់ទាំងពេលវេលា ថវិកា និងការផាកពិន័យផ្សេងៗ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ