ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឆេះទីតាំងស្តុក និងបញ្ចូលហ្គាសដ៏ធំមួយ នៅសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង​ បណ្ដាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ​
Tue,07 April 2026 (Time 11:49 AM)
ដោយ ៖ (ចំនួនអ្នកអាន: 27នាក់)

ភ្នំពេញ៖ មានករណីអគ្គិភ័យឆេះទីតាំងលក់ និងបញ្ចូលហ្គាស់មួយកន្លែង ដែលមានស្លាកយីហោរ “សុង ហេង ហ្គាស់ “ បានរាលដាលដល់ផ្ទះជាប់នោះ៣ខ្នងស្ទើរទាំងស្រុងកាលពីវេលាម៉ោង ៥ព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅផ្លូវ២០៥ កែង២៩៦ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​ បានឲ្យដឹងថា​មុនពេលកើតហេតុ គេបានឮសម្លេងទុស្សេចរន្តអគ្គិសនី ចេញពីទីតាំងបញ្ចូលហ្គាស់ខាងលើ បន្ទាប់មកក៏ចាប់ផ្តើមមានសម្លេងផ្ទុះកំពុងហ្គាស់ជាបន្តបន្ទាប់។ ភ្លាមៗនោះអ្នកភូមិ បាននាំគ្នាទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីស្នើសុំរថយន្តពន្លត់អគ្គិភ័យ។

គួរបញ្ជាក់ថា​ ករណីអគ្គិភ័យនេះ បានឆាប់ឆេះទីតាំងហ្គាស់​ រួចបន្តរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅជាប់នោះចំនួន៣ខ្នងថែមទៀត ស្ទើរទាំងស្រុង តែមិនបង្កឲ្យមានមនុស្សរងរបួស។ ក្រោយកេីតហេតុមន្ត្រីជំនាញបានបន្តធ្វើការអន្តរាគមន៍បាញ់ពន្លត់ ដោយសារទីតាំងហ្គាស់ខាងលើ មានធុងហ្គាស់ជាច្រើន មានទាំងស៉ីទែនហ្គាស់ដ៏ធំមួយទៀតនៅខាងក្នុង។

លោក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា​ ទោះជាយ៉ាងណាមន្ត្រីជំនាញនៅតែខិតខំអន្តរាគមន៍ដើម្បីទប់ស្កាត់ការរាលដាលទៅកាន់ទីតាំងដទៃទៀត ធ្វើយ៉ាងណាការពារសុវត្ថិភាពប្រជាពលរដ្ឋ មិនឧ្យមានរបួស។

ទាក់ទងនឹងករណីអគ្គិភ័យនេះ​ ពលរដ្ឋរស់នៅជាប់ទីតាំងហ្គាស់ខាងលើ បាឱ្យដឹងថា​ ពួកគាត់បានស្នើសុំអជ្ញាធរជួយពិនិត្យ និងណែនាំម្ចាស់ទីតាំងជាច្រើនលើកច្រើនសារហើយ ចំពោះការស្តុកធុងហ្គាស់ដែលមានទំហំធំតូចជាច្រើន រហូតដល់ក្រោយផ្ទះរបស់ពួកគាត់។ ពលរដ្ឋរស់នៅជាប់នោះ តែងតែព្រួយបារម្ភ និងគេងពុំសូវបាន ព្រោះខ្លាចមានថ្ងៃនេះ ទីបំផុតហេតុការណ៍នេះបានកើតឡើងពិតមែន ធ្វើឱ្យពួកគាត់បាត់បង់ទំនុកចិត្តលើអាជ្ញាធរក្នុងតំបន់ជាខ្លាំង៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ