ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចូលរួមប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
Mon,06 April 2026 (Time 07:27 PM)
ដោយ ៖ (ចំនួនអ្នកអាន: 7នាក់)

ស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីជូនពរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ដែលបានរៀបចំឡើងដោយរដ្ឋបាលខេត្តស្វាយរៀង នៅសួនទឹកគជ់ស្វាយព្រៃ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។

នៅក្នុងពិធីនេះ ក៏បានការអញ្ជើញចូលរួមពីសំណាក់សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ ក្រុមប្រឹក្សាខេត្ត អភិបាលខេត្តស្វាយរៀង ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាព កងកម្លាំងទាំងបី រួមនឹងគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម រដ្ឋបាលខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមសមាគមមិត្តភាពកម្ពុជា-វៀតណាម និងក្នុងនាមសម្តេចផ្ទាល់ បានសម្តែងការអបអរសាទរ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានអញ្ជើញមកចូលរួម និងអបអរសាទរនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

សម្តេចបានបន្តថា កន្លងមកប្រទេសទាំងពីរ បានជូនពរគ្នាទៅវិញទៅមកក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនៃប្រទសរៀងៗខ្លួន។ សកម្មភាពទាំងនេះ គឺបានបង្ហាញនូវទឹកចិត្តដ៏ជ្រាលជ្រៅនៃប្រទេសទាំងពីរ។ កម្ពុជា-វៀតណាម គឺជាអ្នកភូមិផងរបងជាមួយគ្នា ដែលមានប្រវត្តិសាស្ត្រតស៊ូរួមគ្នា ជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ដើម្បីបុព្វហេតុឯករាជ្យ សន្តិភាព និងការរីកចម្រើន។ យើងតែងតែចងចាំ និងដឹងគុណជានិច្ចចំពោះការលះបង់សាច់ស្រស់ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម ក្នុងការជួយរំដោះកម្ពុជាឱ្យចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ ៧មករា១៩៧៩ ។

សម្តេច ម៉ែន សំអន បានបន្តថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជានកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ប្រទេសចាប់តាំងពីអណ្តតិទី១ ដល់ទី៦ រួមមាន ៖ យុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណ រហូតដល់ អាណត្តិទី ៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងបានបោះជំហានទៅមុខយ៉ាងស្វាហាប់ដោយទទួលបាន លទ្ធផលគួរជាទីមោទៈក្នុងរយៈពេលជិត ៣ឆ្នាំកន្លងមកនេះ។

ជាមួយគ្នានេះ ក្នុងនាមជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង ក៏បានសហការ និងទំនាក់ទំនងគ្នាទៅវិញទៅមកជាមួយខេត្តតៃនិញ តាមរយៈ ការជម្រុញការងាររដ្ឋបាល ការងារសហប្រតិបត្តិការ និងការពូនជ្រំ ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំនិងយូរអង្វែងផងដែរ។

សម្តេចបានបន្តថា កន្លងមកនេះទំនាក់ទំនងកិច្ចសហប្រតិបត្តិការ កម្ពុជា-វៀតណាម ក្រោមពាក្យស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» បានឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត។ ទោះបីជាស្ថានភាពពិភពលោក មានការប្រែប្រួលយ៉ាងណាក៏ដោយ ប៉ុន្តែចំណងសាមគ្គីភាពរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរនៅតែរឹងមាំ។ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការអប់រំ បានផ្ដល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនយើងទាំងសងខាង។

ឆ្លៀតក្នុងឱកាសនោះ សម្តេច ម៉ែន សំអន ក៏បានថ្លែងអរគុណដល់ថ្នាក់ដឹកនាំខេត្តស្វាយរៀងដែលបាននាំយកអំណោយ និងថវិការបស់សប្បុរសជនផ្តល់ជូនដល់រដ្ឋបាលខេត្តចំនួន៤ រួមមានខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យនិង ខេត្តសៀមរាប ដើម្បីចែកជូនបន្តដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ