កំពត៖ អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានណែនាំមន្ត្រីរាជការទាំងអស់ឲ្យបន្តពង្រឹងការអនុវត្តតួនាទី និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងទាន់ពេលវេលា និងទប់ស្កាត់រាល់សកម្មភាពមិនប្រក្រតី ដើម្បីលើកកម្ពស់ភាពជឿជាក់របស់ប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត។ ការណែនាំដូចនេះក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។លោក ម៉ៅ ធនិន បានលើកឡើងថា មន្ត្រីរាជការមានកិត្តិយស និងសេចក្តីថ្លៃថ្នូរខ្ពស់ នៅក្នុងសង្គម ដូច្នេះត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ មន្ត្រីគ្រប់រូប ត្រូវមានគុណធម៌ សីលធម៌ និងឥរិយាបថល្អ ព្រមទាំងក្លាយជាមន្ត្រីគំរូ មានសមត្ថភាព និងការទទួលខុសត្រូវខ្ពស់។ ជាពិសេស មន្ត្រីបម្រើការនៅ "ច្រកចេញចូលតែមួយ” ត្រូវអនុវត្តការងារឱ្យបានច្បាស់លាស់ រហ័ស និងត្រឹមត្រូវ ដោយមិនអនុញ្ញាតឱ្យមានអ្នករត់ការឯកសារខុសច្បាប់ ឬសកម្មភាពដែលប៉ះពាល់ដល់ភាពជឿជាក់របស់ប្រជាពលរដ្ឋឡើយ។ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពនានា ត្រូវបន្តរក្សា និងលើកកម្ពស់វប្បធម៌កត្តញ្ញូ ការចែករំលែក និងការជួយគ្នាទៅវិញទៅមក ព្រមទាំងចេះទទួលយកមតិរិះគន់ ដើម្បីកែលម្អការងារឱ្យកាន់តែល្អប្រសើរ ក្នុងគោលបំណងបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ។លើសពីនេះ លោកអភិបាលខេត្តក៏បានអំពាវនាវឱ្យយុវជន បន្តថែរក្សាវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដូនតា កុំឲ្យបាត់បង់ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ត្រូវចូលរួមលេងកម្សាន្ត និងប្រារព្ធពិធីតាមបែបប្រពៃណីល្អៗរបស់ដូនតាខ្មែរ ជៀសវាងសកម្មភាពណាដែលផ្ទុយនឹងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល។ការណែនាំរបស់លោកអភិបាលខេត្តកំពតក្នុងឱកាសសំណេះសំណាល់មន្ត្រីសាលាខេត្តលើកទី១០នេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខមន្ត្រី ការលើកកម្ពស់គុណភាពសេវាសាធារណៈ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យរដ្ឋបាល ដើម្បីធានាថា ប្រជាពលរដ្ឋទទួលបានសេវាដែលមានប្រសិទ្ធភាព តម្លាភាព និងសុចរិតភាព ខណៈដែលវប្បធម៌ប្រពៃណីជាតិ ក៏ត្រូវបានថែរក្សាឱ្យបន្តរឹងមាំ ពីជំនាន់មួយទៅជំនាន់មួយផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ