ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ពលរដ្ឋនៅទីក្រុងណៃពិដោ បង្ហាញក្ដីសង្ឃឹមជាវិជ្ជមាន ក្រោយលោក មីន អ៊ុងឡាំង ក្លាយជាប្រធានាធិបតីជាផ្លូវការ
Mon,06 April 2026 (Time 07:25 PM)
ដោយ ៖ (ចំនួនអ្នកអាន: 65នាក់)

មីយ៉ាន់ម៉ា៖ ប្រជាពលរដ្ឋក្នុងទីក្រុងណៃពិដោ បានបង្ហាញសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្ន ចំពោះទិសដៅនយោបាយរបស់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីលោក មីន អ៊ុងឡាំង (Min Aung Hlaing) ត្រូវបានសភាសហព័ន្ធបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីជាផ្លូវការ កាលពីថ្ងៃសុក្រ។ នេះគឺជាការរៀបចំរចនាសម្ព័ន្ធដឹកនាំថ្មី បន្ទាប់ពីយោធាបានកាន់កាប់អំណាចអស់រយៈពេល ៥ ឆ្នាំ ចាប់តាំងពីឆ្នាំ ២០២១ ។

ស្ថិតនៅខាងក្រៅផ្សារ ធីរី រាតាណា ម្យូមា (Thiri Ratanar Myoma)។ អ្នកស្រុកម្នាក់ និយាយថា ពួកគេសង្ឃឹមថា ការដឹកនាំនឹងមានភាពល្អប្រសើរជាងមុន ក្រោមការរៀបចំថ្មីនេះ។ អ្នកស្រុកខ្លះទៀត សង្ឃឹមថា ក្រោមតួនាទីថ្មីជាប្រធានាធិបតី លោក មីន អ៊ុងឡាំង នឹងអាចដោះស្រាយវិបត្តិក្នុងស្រុក កសាងសន្តិភាពឡើងវិញ និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនលើវិស័យសេដ្ឋកិច្ច និងអប់រំមានភាពល្អប្រសើរជាងមុន ។

ចំពោះជំហរលើឆាកអន្តរជាតិ ប្រទេសចិនបានក្លាយជាមហាអំណាចដំបូងគេដែលទទួលស្គាល់ និងផ្ញើសារអបអរសាទរ ព្រមទាំងសន្យាជួយជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ។ ស្របពេលជាមួយគ្នានេះ ប្រទេសក្នុងតំបន់អាស៊ានមួយចំនួនដូចជា ថៃ និងហ្វីលីពីន ក៏បានបង្ហាញជំហរបន្តកិច្ចសហការជាមួយរដ្ឋបាលថ្មី ដើម្បីរក្សាស្ថិរភាពក្នុងតំបន់ ។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលថ្មីនេះ នៅតែប្រឈមមុខនឹងបញ្ហាប្រឈមធំៗពីបណ្តាប្រទេសលោកខាងលិច ដែលបានបដិសេធមិនទទួលស្គាល់លទ្ធផលបោះឆ្នោត និងបន្តអនុវត្តវិធានការទណ្ឌកម្មសេដ្ឋកិច្ច។ ជោគជ័យនៃអាណត្តិប្រធានាធិបតីរបស់លោក មីន អ៊ុងឡាំង នឹងអាស្រ័យលើសមត្ថភាពក្នុងការសម្រុះសម្រួលជាមួយសហគមន៍អន្តរជាតិ និងការស្ដារសន្តិសុខផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ