ហុងគ្រី៖ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភេធ័រ ជីចាតូ (Peter Szijjarto) បានប្រកាសកាលពីថ្ងៃអាទិត្យថា អធិបតេយ្យភាពរបស់ប្រទេសលោក កំពុងរងការគំរាមកំហែង បន្ទាប់ពីគេបានរកឃើញជាតិផ្ទុះនៅក្បែរបំពង់ឧស្ម័ន ធេីកស្ទ្រីម (TurkStream)។ លោកថ្លែងថា «យើងប្រឆាំងយ៉ាងដាច់អហង្ការចំពោះការវាយប្រហារលើអធិបតេយ្យភាពរបស់យើង ព្រោះការប៉ុនប៉ងបំផ្លាញសន្តិសុខនៃប្រភពថាមពល គឺជាការវាយប្រហារលើអធិបតេយ្យភាពជាតិដោយផ្ទាល់» ។លោកបន្តថា «យើងនឹងការពារខ្លួនយើង រួមជាមួយភាគីស៊ែប៊ី ដើម្បីធានាសុវត្ថិភាពនៃការផ្គត់ផ្គង់ថាមពល។ យើងនឹងមិនបណ្តោយឱ្យនរណាម្នាក់បង្ខំឱ្យយើងទិញថាមពលក្នុងតម្លៃថ្លៃ និងពីប្រភពដែលមិនមានសុវត្ថិភាពជាងបច្ចុប្បន្ននោះឡើយ»។ លោកសង្កត់ធ្ងន់ថា បំពង់ឧស្ម័ននេះមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាដឹកជញ្ជូនឧស្ម័នធម្មជាតិពីរុស្ស៊ីមកកាន់ហុងគ្រី តួកគីយេ និងបណ្តាប្រទេសអឺរ៉ុបដទៃទៀត។ បើបំពង់ឧស្ម័ន ធេីកស្ទ្រីម (TurkStream) មិនដំណើរការទេ ហុងគ្រីនឹងត្រូវទិញឧស្ម័នក្នុងតម្លៃថ្លៃជាងមុនច្រើនដង ដែលអាចធ្វើឱ្យតម្លៃប្រើប្រាស់ក្នុងផ្ទះឡើងថ្លៃដល់ទៅ ៣ ដង ។កាលពីព្រឹកថ្ងៃអាទិត្យ ប្រធានាធិបតីស៊ែប៊ី លោក អាឡិចសាន់ឌ័រ វូស៉ីក (Aleksandar Vucic) បានប្រកាសថា ជាតិផ្ទុះដែលមានកម្លាំងបំផ្លាញខ្លាំងចំនួន ២ កញ្ចប់ធំ ត្រូវបានរកឃើញនៅក្នុងក្រុង កាន់ជិហ្សា (Kanjiza) ក្បែរបំពង់ឧស្ម័នដ៏សំខាន់។ លោក វូស៉ីក (Vucic) បានសន្យាថានឹងឆ្លើយតបចំពោះការប៉ុនប៉ងណាមួយដែលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ជាតិ ហើយកងកម្លាំងសន្តិសុខស៊ែប៊ី ក៏បានចាប់ផ្ដើមបើកការស៊ើបអង្កេតផងដែរ ។កន្លងមក ទាំងហុងគ្រី និងរុស្ស៊ី បានរាយការណ៍ជាបន្តបន្ទាប់អំពីការវាយប្រហារដោយដ្រូនលើបំពង់ឧស្ម័ន ធេីកស្ទ្រីម (TurkStream) និង ប្ល៊ូស្រ្ទ៊ីម (Blue Stream) ដោយបានចោទប្រកាន់ទីក្រុងគីវ ប្រទេសអ៊ុយក្រែន ថាជាអ្នកនៅពីក្រោយរឿងនេះ។ ទោះជាយ៉ាងណាក្ដី អ៊ុយក្រែនមិនទាន់បានចេញមុខបកស្រាយជាសាធារណៈចំពោះការចោទប្រកាន់ទាំងនេះនៅឡើយទេ។ បច្ចុប្បន្ន ហុងគ្រីនៅតែបន្តពឹងផ្អែកខ្លាំងលើប្រេង និងឧស្ម័នពីរុស្ស៊ី ដើម្បីរក្សាតម្លៃថាមពលក្នុងស្រុកឱ្យស្ថិតក្នុងកម្រិតទាបបំផុតមួយក្នុងអឺរ៉ុប ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ