(ខេត្តតាកែវ) ផ្លូវបេតុងមួយខ្សែមានបណ្តោយប្រវែង ៦០៥ ម៉ែត្រ និងទទឹង ៥ ម៉ែត្រ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅភូមិតានន និងភូមិស្វាយខម ស្ថិតក្នុងឃុំដូង ស្រុកបាទី ខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងលោកស្រី វ៉ង យ៉ាហួយ ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជា។ពិធីនេះមានការចូលរួមពីមន្ត្រីមូលដ្ឋាន តំណាងសង្គមស៊ីវិលកម្ពុជា-ចិន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ២០០ នាក់ ដែលបានអញ្ជើញចូលរួមជាសាក្សីក្នុងសមិទ្ធផលដ៏មានន័យនេះ។តំណាងប្រជាពលរដ្ឋ លោក ណុប ទូច មេឃុំដូង បានបញ្ជាក់ថា ចាប់តាំងពីផ្លូវបេតុងនេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការមក ប្រជាពលរដ្ឋក្នុងឃុំដូងទទួលបានការផ្លាស់ប្តូរយ៉ាងច្បាស់លាស់ ដោយការធ្វើដំណើរមានភាពងាយស្រួល សុវត្ថិភាព និងរហ័សជាងមុន។ លោកបានបន្ថែមថា ផ្លូវនេះត្រូវបានសាងសង់តាមស្តង់ដារបច្ចេកទេស ដោយមានការតាមដាន និងវាយតម្លៃជាបន្តបន្ទាប់ពីរដ្ឋបាលឃុំ។លោកបានបន្តថា ផ្លូវនេះមានតួនាទីសំខាន់ក្នុងការគាំទ្រវិស័យកសិកម្ម ដោយជួយឱ្យកសិករអាចដឹកជញ្ជូនផលិតផលទៅទីផ្សារបានទាន់ពេលវេលា កាត់បន្ថយចំណាយ និងបង្កើនប្រាក់ចំណូល។ ជាមួយគ្នានេះផងដែរ ផ្លូវនេះក៏បានជួយសម្រួលដល់ការចូលដំណើរការសេវាសុខាភិបាល និងការអប់រំរបស់ប្រជាពលរដ្ឋនិងកូនចៅក្នុងមូលដ្ឋានផងដែរ។ លោកក៏បានបញ្ជាក់ថា ផ្លូវនេះជាជំនួយដ៏មានតម្លៃពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល ហើយត្រូវបានប្រជាពលរដ្ឋស្នើសុំប្រសិទ្ធនាមថា «ផ្លូវមិត្តភាពកម្ពុជា-ចិន»។ក្នុងឱកាសនោះ លោកស្រី វ៉ង យ៉ាហួយ បានលើកឡើងថា គម្រោងនេះគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងសង្គមស៊ីវិលនៃប្រទេសចិន និងកម្ពុជា ដែលមានគោលបំណងលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន។ លោកស្រីបានបញ្ជាក់ថា គម្រោងនេះជាគំរូនៃកិច្ចសហការដែលមានប្រសិទ្ធភាព និងអាចពង្រីកទៅតំបន់ផ្សេងៗទៀតនាពេលអនាគត។ថ្លែងក្នុងពិធីនេះ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានរំលឹកថា ចាប់តាំងពីឆ្នាំ២០១៨ មក ឃុំដូងទទួលបានគម្រោងអភិវឌ្ឍជាច្រើនពីមិត្តចិន តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល រួមមានការសាងសង់ផ្លូវ ការដំឡើងអំពូលភ្លើងបំភ្លឺផ្លូវ ស្ពានតូចៗ ការដាំដើមឈើបៃតង ការសាងសង់អគារសិក្សា ការផ្គត់ផ្គង់សម្ភារៈសិក្សា និងគម្រោងគាំទ្រសុខភាពសហគមន៍។ជាពិសេស ឯកឧត្តមបានគូសបញ្ជាក់ថា ភូមិតាននត្រូវបានអភិវឌ្ឍទៅជាគំរូ «ភូមិមិត្តភាពកម្ពុជា-ចិន កាត់បន្ថយភាពក្រីក្រ» ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អគុណភាពជីវិតប្រជាពលរដ្ឋ។ឯកឧត្តមបានបន្ថែមថា ផ្លូវបេតុងនេះមិនត្រឹមតែជាផ្លូវធម្មតា ប៉ុន្តែជាផ្លូវយុទ្ធសាស្រ្តសំខាន់ ដែលភ្ជាប់ពីភូមិស្វាយខមទៅភូមិតានន និងបន្តតភ្ជាប់រវាងស្រុកបាទី ខេត្តតាកែវ និងស្រុកស្អាង ខេត្តកណ្តាល ដែលជួយជំរុញសកម្មភាពសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗសម្រាប់ប្រជាពលរដ្ឋ។ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សា និងប្រើប្រាស់ផ្លូវនេះដោយការទទួលខុសត្រូវ ដើម្បីធានាបាននូវការប្រើប្រាស់យូរអង្វែង និងរក្សាទុកជាសម្បត្តិសាធារណៈសម្រាប់ជំនាន់ក្រោយ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ