កោះកុង៖ យុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» និងយុទ្ធនាការពង្រឹងការអនុវត្តគោលការណ៍ណែនាំស្តីពី អារាមមេត្រីបរិស្ថាន និងសាលាមេត្រីបរិស្ថានបានរៀបចំឡើងនៅកោះស្រឡៅ ដែលស្ថិតក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង នាថ្ងៃទី២-៣ ខែមេសា ឆ្នាំ២០២៦។ពិធីនេះមានរៀបចំឡើងដោយអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរបរិស្ថានខេត្តកោះកុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ តំណាងរដ្ឋបាលខេត្តកោះកុង រដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋានកងកម្លាំងប្រដាប់អាវុធ យុវជន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ ដើម្បីទទួលបានចំណេះដឹងស្តីពីភាពស្អាត បៃតង និងចីរភាពនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ការជំរុញសកម្មភាពសម្អាតភូមិដ្ឋានជាប្រចាំ ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ការផ្តល់សម្ភារអនាម័យ ស្បោងបរិស្ថាន និងធុងទឹកស្អាតចំណុះ ៥០០០លីត ជូនសាលារៀនចំនួន ២ និងវត្តអារាម ចំនួន១។លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ព្រឹត្តិលារណ៍នេះ គឺជាយន្តការនៃការលើកកម្ពស់ការយល់ដឹង សាធារណៈ និងការលើកទឹកចិត្ត សំដៅជំរុញឱ្យមានការប្តេជ្ញាចិត្ត ការកែប្រែទម្លាប់ និងចូលរួម សកម្មភាព ប្រតិបត្តិមេត្រីបរិស្ថាន និងដើម្បីជំរុញសកម្មភាពរួមគ្នាដើម្បីផ្ទះយើងស្អាត កោះស្រឡៅស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក នៅតាមទីសាធារណៈ និងធ្លាក់ចូលក្នុងសមុទ្រ។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានធ្វើការអប់រំផ្សព្វផ្សាយចំណេះដឹងបរិស្ថានដល់ប្រជាពលរដ្ឋ ជាពិសេស ប្រគេនព្រះសង្ឃ ជូនគណៈកម្មការអាចារ្យវត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស តាមរយៈគោលការណ៍ ណែនាំស្តីពី «សាលាមេត្រីបរិស្ថាន» និង «អារាមមេត្រីបរិស្ថាន» សំដៅបង្កើនការយល់ដឹង និងលើកទឹកចិត្ត ដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងចូលរួម ប្រតិបត្តិមេត្រី បរិស្ថាន។ក្រសួងបរិស្ថានប្រកាសធ្វើការអភិវឌ្ឍកោះស្រឡៅ ជាកោះអព្យាក្រឹតកាបូនគំរូដំបូងគេនៅកម្ពុជា សូមបញ្ជាក់ថា គម្រោងរៀបចំអភិវឌ្ឍន៍កោះស្រឡៅជាកោះ អព្យាក្រឹតកាបូន (Carbon Neutral) គំរូដំបូងគេនៅកម្ពុជា និងនៅក្នុងតំបន់ ត្រូវបានប្រកាសដោយ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅលើកោះស្រឡៅ ដោយផ្ទាល់។ លោក អ៊ាង សុផល្លែត មានប្រសាសន៍ថា ក្រសួងបរិស្ថាននឹងរៀបចំផែនការសកម្មភាពសំខាន់ៗដូចជា៖ ១.ធ្វើការដាំស្តារព្រៃកោងកាង និងព្រៃតំបន់ត្រូពិចដែលបានបាត់បង់កន្លងមក ២.រៀបចំហេដ្ឋារចនាសម្ព័ន្ធ មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ៣.ការអភិវឌ្ឍន៍ដោយប្រើបច្ចេកវិទ្យាបៃតង ការប្រើប្រាស់មធ្យោបាយធ្វើដំណើនិងដឹកជញ្ជូនជាមួយថាមពលពន្លឺព្រះអាទិត្យ (ភ្លើងទេវតា) និងថាមពលកកើតឡើងវិញ ៤.ការគ្រប់គ្រងសំណល់រឹង តាមរយៈការញែក និងទុកដាក់សំណល់ ឱ្យបានត្រឹមត្រូវ ដោយមិនត្រូវដុតសំណល់ទាំងនោះដោយគ្មានការណែនាំបច្ចេកទេសពីស្ថាប័នជំនាញ ៥.ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងផលិតផលលំហែបៃតង ដែលមានមេត្រីបរិស្ថានដើម្បីជំរុញនិងទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្ត និង៦. ការធ្វើកសិកម្មវ័យឆ្លាត ជាដើម។ជាមួយគ្នានេះក្រសួងបរិស្ថានបានប្រគល់ជូនអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ រួមមាន៖ ១. អំពូលហូមសូឡា ចំនួន ៣២៨ឈុត (១គ្រួសារទទួលបានសូឡា១ឈុត) ២.ធុងសំរាម ចំនួន ៣០០ធុង ៣.ម៉ូតូដឹកសំរាម ចំនួន១គ្រឿង ដើម្បីបំពាក់ជូនតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ និងជាប្រយោជន៍របស់សហគមន៍ នៅលើកោះស្រឡៅនេះ។ នាពេលខាងមុខក្រសួងបរិស្ថាន មានផែនការកសាងកន្លែងទុកដាក់សំរាម និងបន្តការកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផ្សេងទៀត និងអភិវឌ្ឍន៍ទូកប្រើដោយម៉ាស៊ីនមានមេត្រីបរិស្ថានប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ(ទេវតា)ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ