ចិន៖ រដ្ឋាភិបាលចិន បានចេញមុខប្រឆាំងចំពោះការប្រើប្រាស់កម្លាំងយោធានៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយចង្អុលបង្ហាញថា សកម្មភាពយោធារួមគ្នារវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែល ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ គឺជាមូលហេតុចម្បងដែលបណ្ដាលឱ្យមានការរអាក់រអួលដល់ការធ្វើនាវាចរណ៍តាមច្រកសមុទ្រ ហ័រម៉ូស (Hormuz)។ ចិនជឿជាក់ថា ការប្រើប្រាស់កម្លាំងបាយ មិនត្រឹមតែមិនអាចដោះស្រាយវិបត្តិបានឡើយ ប៉ុន្តែថែមទាំងធ្វើឱ្យសន្តិសុខថាមពលសកលធ្លាក់ក្នុងគ្រោះថ្នាក់កាន់តែខ្លាំង ។អ្នកនាំពាក្យក្រសួងការបរទេសចិន សង្កត់ធ្ងន់ថា មធ្យោបាយតែមួយគត់ដើម្បីធានាបាននូវសុវត្ថិភាពផ្លូវទឹកអន្តរជាតិ គឺការបញ្ឈប់រាល់អរិភាព និងងាកមកប្រើប្រាស់តុចរចាដើម្បីស្វែងរកសន្តិភាពក្នុងតំបន់ឈូងសមុទ្រ។ ការអំពាវនាវនេះ កើតឡើងចំពេលដែលពិភពលោកកំពុងរងសម្ពាធពីតម្លៃប្រេងដែលបានហក់ឡើងលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល ដែលជាលទ្ធផលផ្ទាល់ពីការវាយប្រហារសងសឹកគ្នារវាងមហាអំណាចក្នុងតំបន់ និងការរារាំងផ្លូវដឹកជញ្ជូនយុទ្ធសាស្ត្រ ។ក្រៅពីវិបត្តិនៅមជ្ឈិមបូព៌ា ទីក្រុងប៉េកាំង ក៏បានការពារឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ប៉ាស៊ីហ្វិកផងដែរ ដោយបញ្ជាក់ពីភាពជាដៃគូដ៏រឹងមាំជាមួយកោះ ឃុក (Cook) ចំពេលដែលមានការចុះកិច្ចព្រមព្រៀងការពារជាតិថ្មីរវាងកោះនេះជាមួយណូវែលសេឡង់។ ចិន បានជំរុញឱ្យមានការគោរពដល់សិទ្ធិស្វ័យសម្រេចរបស់ប្រទេសដទៃ និងបញ្ជាក់ថា ទំនាក់ទំនងរបស់ខ្លួនជាមួយបណ្ដាប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិក ធ្វើឡើងដើម្បីផលប្រយោជន៍រួម និងសន្តិភាព មិនមែនដើម្បីប្រឆាំងនឹងភាគីទីបីណាមួយឡើយ ។ចិននៅតែបន្តដើរតួនាទីជាអ្នកសម្របសម្រួលសន្តិភាព ដោយបានបង្ហាញជំហរគាំទ្រដល់ការដោះស្រាយវិវាទតាមរយៈការពិភាក្សា មិនថាជាបញ្ហានៅមជ្ឈិមបូព៌ា ឬជម្លោះរវាងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាននោះទេ។ ទោះបីជាមានរបាយការណ៍អំពីការផ្ដល់ជំនួយថាមពលដល់ប្រទេសមួយចំនួនដូចជាវៀតណាម និងបង់ក្លាដែសក៏ដោយ ប៉ុន្តែចិននៅតែរក្សាភាពប្រុងប្រយ័ត្នខ្ពស់ក្នុងការបញ្ចេញព័ត៌មានជាក់លាក់ ខណៈដែលខ្លួនកំពុងព្យាយាមដើរតួជាមហាអំណាចប្រកបដោយការទទួលខុសត្រូវលើឆាកអន្តរជាតិ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ