ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ មន្ត្រីជំនាញ បានបង្ក្រាបបទល្មើស Online Scams ២៥០ករណី ស្មើនឹង ២៥០ទីតាំង ក្នុងនោះ រួមមាន កាស៊ីណូ ៩២ទីតាំងផងដែរ។ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី ច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលរៀបចំឡើងនៅទីស្ដីការក្រសួងយុត្តិធម៌ លោកទេសរដ្ឋមន្រ្តី ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ថា នៅថ្ងៃនេះផ្ទាល់ ក្រុមមន្ត្រីជំនាញ និងចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក៏បានចុះទៅពិនិត្យទីតាំង Online Scams នៅច្រកម៉ឺនជ័យ ខេត្តព្រៃវែង ដោយកំពុងរង់ចាំលទ្ធផលសម្រេច។លោកទេសរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់សាធារណជន បន្តផ្ដល់ព័ត៌មានពីបទល្មើសទាំងនេះ ដើម្បីចូលរួមអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បោសសម្អាតបទល្មើសបច្ចេកវិទ្យានេះឱ្យអស់។លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីសារសំខាន់នៃច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងស្ដារនូវកេរ្តិ៍ឈ្មោះ កិត្យានុភាពកម្ពុជាឡើងវិញ។សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃនេះ មានជនល្មើសស្កេមអនឡាញ ៩៣នាក់ បញ្ជូនទៅតុលាការ និងឃុំខ្លួនជាង៨០០នាក់ ខណៈដែលជិត ៧០០នាក់ទៀត មានដីកាតាមចាប់ ដែលស្ថិតនៅក្នុងបញ្ជីត្រួតពិនិត្យអន្តោប្រវេស្ត៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ