បាត់ដំបង៖ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ លោកស្រី អ៊ែនជែលីណា ចូលី (Angelina Jolie) តារាហូលីវូដដ៏ល្បីល្បាញ បានអញ្ជើញចុះពិនិត្យអគារមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ស្ថិតនៅក្នុងក្រុងបាត់ដំបង ដែលនេះគឺជាផ្នែកនៃដំណើរបំពេញទស្សនកិច្ចត្រួតពិនិត្យវិស័យវប្បធម៌ ។ដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អភិបាលរងខេត្ត ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងអាជ្ញាធរក្រុងបាត់ដំបងផងដែរ ។ដំណើរទស្សនកិច្ចរបស់លោកស្រី អ៊ែនជែលីណា ចូលី (Angelina Jolie) នាពេលនេះ ធ្វើឡើងដោយតបតាមការអញ្ជើញរបស់តំណាងសមាគមហ្វារពន្លឺសិល្បៈ ដើម្បីស្នើឱ្យអ្នកស្រីជួយគាំទ្រដល់ការជួសជុល និងកែលម្អឡើងវិញនូវរោងភាពយន្តប្រវត្តិសាស្ត្រទាំងពីរនេះ ។គួរបញ្ជាក់ដែរថា រោងភាពយន្តចំណាស់ដ៏ល្បីល្បាញនៅក្រុងបាត់ដំបងនេះ មានអាយុកាលតាំងពីទសវត្សរ៍ឆ្នាំ១៩៦០ មកម្ល៉េះ ហើយត្រូវគេចាត់ទុកថាជាសំណង់វប្បធម៌ដ៏សំខាន់ក្នុងខេត្តបាត់ដំបង ដែលឆ្លុះបញ្ចាំងពីមរតកសិល្បៈដ៏សម្បូរបែបរបស់ខេត្ត ។កាលពីមួយថ្ងៃមុន លោកស្រី ចូលី បានអញ្ជើញទៅទស្សនកិច្ចនៅឯវិទ្យាល័យសំឡូត ក្នុងខេត្តបាត់ដំបង ដើម្បីស្វែងយល់ពីការសិក្សារបស់សិស្សានុសិស្ស ជាពិសេសស្ថានភាពសិស្សដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានរបស់សាលា ។តារាសម្ដែងដ៏ល្បីល្បាញរូបនេះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសកម្ពុជា ដោយអ្នកស្រីបានយកកូនខ្មែរម្នាក់មកចិញ្ចឹម គឺលោក ម៉ាឌុក ចូលី-ភីត (Maddox Jolie-Pitt) ហើយលោកស្រីក៏ទទួលបានសញ្ជាតិខ្មែរផងដែរ កាលពីឆ្នាំ២០០៥ ។នៅឆ្នាំ២០០៦ លោកស្រីបានបង្កើតមូលនិធិ ម៉ាឌុក ចូលី-ភីត (Maddox Jolie-Pitt Foundation) នៅក្នុងស្រុកសំឡូត ដែលផ្ដោតសំខាន់លើការអភិរក្សបរិស្ថាន ការការពារសត្វព្រៃ សុខភាពសាធារណៈ និងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ។លោកស្រី ចូលី បានមកដល់ប្រទេសកម្ពុជាជាលើកដំបូង នៅក្នុងឆ្នាំ២០០០ ដើម្បីថតខ្សែភាពយន្តរឿង ឡារ៉ាក្រូហ្វ៖ ថមរ៉ៃឌ័រ (Lara Croft: Tomb Raider) នៅតាមប្រាសាទបុរាណក្នុងខេត្តសៀមរាប ដែលភាពយន្តនោះ បានធ្វើឱ្យពិភពលោកចាប់អារម្មណ៍កាន់តែខ្លាំងលើមរតកវប្បធម៌របស់កម្ពុជា ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ