ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបង
Thu,30 April 2026 (Time 03:34 PM)
ដោយ ៖ (ចំនួនអ្នកអាន: 96នាក់)

បាត់ដំបង៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបង ស្ថិតនៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ,លោកស្រី Yasmin Siddiqi នាយិកានៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា, និងលោកស្រី Sandrine Boucher នាយិកានៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD)ប្រចាំកម្ពុជា។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ គឺ គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តហើយគម្រោងនេះត្រូវបានចុះហត្ថលេខាកាលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨បានបញ្ចប់នៅត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ មានថវិកាសរុប ១១៩,១៧លានដុល្លារអាម៉េរិក ដែលរួមមាន៖ ឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB , ឥណទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) គ្រប់គ្រងដោយធនាគារអភិវឌ្ឍន៍អាស៊ី ADB ,ជំនួយឥតសំណងរបស់សហគមន៍អឺរ៉ុប និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមអភិបាលខេត្ត ថ្លែងឱ្យដឹងបន្ថែមថា សមិទ្ធផលនេះជាស្ថានីយបូមទឹកឆៅដែលមានសមត្ថភាពបូម ៥៥ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ, ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតដែលមានសមត្ថភាពផលិត៥០ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ, បណ្តាញទុយោដែកបូមទឹកឆៅទៅរោងចក្រប្រវែង ១,១៣គីឡូម៉ែត្រ, បណ្ដាញទុយោដែកបង្ហូរពីរោងចក្រទៅស្ទឹងវិញប្រវែង១,១៣គីឡូម៉ែត្រ, បណ្តាញទុយោខ្មៅចែកចាយទឹកស្អាតប្រវែងសរុប ៩៤គីឡូម៉ែត្រ។ស្ថានីយនេះមានកម្លាំងផលិត និងចែកចាយទឹកស្អាតដោយរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មីនេះចំនួន ៨៣ ៥២០ម៉ែត្រគូបក្នុងមួយថ្ងៃ, ប្រវែងបណ្តាញទឹកស្អាត ៩២៦គីឡូម៉ែត្រ, ចំនួនតំណសរុប ៤៣ ៩៦២តំណ, ចំនួនប្រជាជនទទួលបានសេវាទឹកស្អាត ២១៩ ៨១០គ្រួសារ, អត្រាគ្របដណ្តប់ក្នុងតំបន់សេវាកម្ម៩៤%, អត្រាប្រជាជនទទួលបានទឹកស្អាត ៨៩%, អត្រាខ្នងផ្ទះបានភ្ជាប់បណ្ដាញទឹកស្អាតក្នុងតំបន់សេវាកម្ម ៨២% និងអត្រាទឹកបាត់បង់ ៨.៤៥%។

ឯកឧត្តម ហែម វណ្ណឌី បានប្រសាសន៍ថា គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តបានជួយពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបងក្រោមការផ្ដល់ហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការលើវិស័យទឹកស្អាត។

ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមថា ដៃគូអភិវឌ្ឍន៍ទាំងពីរនឹងបន្តជួយគាំទ្រឱ្យមានគម្រោងថ្មីៗទៀតដើម្បីជាគុណប្រយោជន៍ដល់ប្រជាជនកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ