រតនគិរី៖ អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បានណែនាំដល់អាជ្ញាធរមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យមើលរាល់ទីតាំងរបស់ខ្លួនដែលមានជនបរទេសស្នាក់នៅក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់ការឆបោកតាមប្រព័ន្ធអនឡាញ (Scam online) ដែលបង្កឱ្យមានភាពអសន្តិសុខដល់ប្រជាពលរដ្ឋ។ការណែនាំនេះ បានធ្វើឡើងខណៈលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែមេសា ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៩ ខែមេសានេះ។ក្នុងកិច្ចប្រជុំ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹក និងណែនាំដល់មន្ត្រីក្រុង ស្រុក ទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ក្នុងការទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិផ្សេងៗ ក៏ដូចជាបទល្មើសការបោកតាមប្រព័ន្ធអនឡាញ ជាពិសេសត្រូវតាមដានមើលរាល់សកម្មភាពនៅទីតាំងរបស់ខ្លួនដែលមានជនបរទេសស្នាក់នៅ។កិច្ចប្រជុំប្រចាំខែមេសានេះ ក៏បានពិនិត្យមើលលើរបាយការណ៍ស្តីពី ការចាត់តាំងអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ប្រចាំត្រីមាសទី១ និងលទ្ធផលការងារ សម្រេចបាន នៅក្នុងខែមេសា ឆ្នាំ២០២៦ ព្រមទាំងផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងលិខិតបទដ្ឋាគតិយុត្តិពាក់ព័ន្ធ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ