ឧត្តរមានជ័យ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ អភិបាលខេត្តឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា និងក្រុមការងារ បានសម្របសម្រួលដំណើរទស្សនកិច្ចក្រុមអនុព័ន្ធយោធាបរទេសប្រចាំប្រទេសកម្ពុជា ចំនួន ១៣ប្រទេស ដើម្បើចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់អំពីស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ។ក្នុងឱកាសនោះ លោកអភិបាលខេត្តឧត្តរមានជ័យ សូមក្រុមអនុព័ន្ធយោធាបរទេស ប្រចាំប្រទេសកម្ពុជា ជួយធ្វើជាសាក្សី និងរកយន្តការជំរុញឱ្យប្រទេសទាំងពីរ(កម្ពុជា-ថៃ) ប្រើយន្តការទ្វេភាគី ដោយឈរលើទិដ្ឋភាពបច្ចេសទេសច្បាប់ជាតិនិងអន្តរជាតិ ដើម្បីបញ្ចៀសកុំឱ្យមានសង្គ្រាមកើតឡើងរវាងប្រទេសទាំងពីរ។លោក បានមានប្រសាសន៍ថា "យើងចង់ឱ្យពិភពលោកឃើញថា កម្ពុជា ពិតជាជ្រើសរើសការចរចាតាមផ្លូវច្បាប់លើទំនាក់ទំនងយន្តការការទូត ជាជាងការប្រើប្រាស់កងកម្លាំងយោធាក្នុងការដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ។”លោកអភិបាលខេត្ត បានចាត់ទុក ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាទុនដ៏សំខាន់សម្រាប់សេនានុព័ន្ធយោធាទាំង ១៣ ប្រទេស ក្នុងការរាយការណ៍ត្រឡប់ទៅរដ្ឋាភិបាលរៀងៗខ្លួន អំពីការប្ដេជ្ញាចិត្តរបស់កម្ពុជា។ វាក៏ជាការផ្ញើសារទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជា គឺជាប្រទេសដែលប្រកាន់ខ្ជាប់នូវនីតិរដ្ឋ និងត្រៀមខ្លួនជានិច្ចក្នុងការសហការទ្វេភាគីដើម្បីសន្តិភាពយូរអង្វែង បញ្ចៀសឱ្យបានដាច់ខាតនូវសោកនាដកម្មសង្គ្រាមក្នុងយុគសម័យថ្មីនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ