ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង សហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង បើកវេទិកាការងារខ្នាតតូច លើកទី១ ដើម្បីផ្តល់ឱកាសឱ្យនិស្សិតដែលស្វែងរកការងារធ្វើ
Tue,28 April 2026 (Time 04:06 PM)
ដោយ ៖ (ចំនួនអ្នកអាន: 50នាក់)

ភ្នំពេញ៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) បានរៀបចំវេទិកាការងារខ្នាតតូចលើកទី១ នៅថ្ងៃទី ២៧ ខែមេសា ដោយសហការជាមួយទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង(AUF) និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC)។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត សេង ប៊ុនធឿន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានលើកទឹកចិត្តនិស្សិតឱ្យខិតខំប្រឹងប្រែងក្នុងការសិក្សា ដើម្បីសម្រេចគោលដៅវិជ្ជាជីវៈឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងស្វែងយល់អំពីលក្ខខណ្ឌការងារក្នុងឱកាសដែលនិយោជកបានមកជួបពួកគេផ្ទាល់នៅក្នុងសាកលវិទ្យាល័យ។
ស្រដៀងគ្នានេះដែរ លោក Charles JULLIARD នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា ក៏បានលើកទឹកចិត្តនិស្សិត ឱ្យយកឱកាសនេះឱ្យបានពេញលេញ ដើម្បីសន្ទនាជាមួយក្រុមហ៊ុន និងយល់ដឹងកាន់តែច្បាស់អំពីការរំពឹងទុករបស់ពួកគេ។

លោកបានមានប្រសាសន៍ថា “ថ្ងៃនេះ គឺជាថ្ងៃរបស់អ្នក។ មិនមែនជាថ្ងៃរបស់វាគ្មិនទេ ហើយក៏មិនមែនជាថ្ងៃរបស់ក្រុមហ៊ុនទេ។ វាជាថ្ងៃរបស់អ្នក។ នេះជាឱកាសរបស់អ្នកក្នុងការចេញពីថ្នាក់រៀន ហើយចូលទៅក្នុងពិភពការងារពិតប្រាកដ។ អ្នក មិនចាំបាច់ត្រូវល្អឥតខ្ចោះទេ ហើយក៏មិនចាំបាច់ត្រូវមានផែនការអនាគតរួចរាល់ទាំងអស់ទេ។ ប៉ុន្តែ អ្នកត្រូវបង្ហាញពីការចាប់ផ្តើមផ្ទាល់ខ្លួន។ ចូលទៅនិយាយជាមួយក្រុមហ៊ុន សួរសំណួរ និងណែនាំខ្លួនឯង។”

វេទិកាការងារខ្នាតតូចលើកទី១នេះ ទទួលបានការគាំទ្រពីស្ថានទូតបារាំងប្រចាំកម្ពុជា និងរៀបចំឡើងនៅសាកលវិទ្យាល័យដែលសមាជិកមួយនៃ ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង។ វេទិកានេះ រួមមាន សិក្ខាសាលាអំពីអាជីពការងារ ការជួបជាមួយសំណេះសំណាលនិងចែករំលែកជាមួយនិយោជក និងស្តង់ព័ត៌មានអំពីឱកាសការងារ ដែលនិស្សិតអាចជួបពិគ្រោះផ្ទាល់អំពីបេក្ខភាព និងឱកាសផ្សេងៗ រួមមាន ការចុះកម្មសិក្សា និងការងារជាដើម។ល។

វេទិកាការងារខ្នាតតូចលើកទី១នេះ គាំទ្រដោយហិរញ្ញប្បទាននៃគម្រោង Fonds d’Équipe France (FEF)នៃស្ថានទូតបារាំងប្រចាំនៅកម្ពុជា។ ដោយមានការគាំទ្រពីស្ថានទូតបារាំង សកម្មភាពជាច្រើនទៀត នឹងត្រូវរៀបចំឡើង ដើម្បីជួយដល់យុវជនក្នុងការអភិវឌ្ឍជំនាញ និងស្មារតីសហគ្រិនភាព ដើម្បីទទួលបានការងារ និងជួយដល់យុវជនក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសរបស់ខ្លួន។ ក្នុងក្របខ័ណ្ឌនេះ វេទិកាការងារខ្នាតតូចលើកទី២ ត្រូវបានគ្រោង នឹងរៀបចំនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

សូមបញ្ជាក់ថា ក្រុមហ៊ុនសមាជិកសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា ចំនួន ៦ បានរៀបចំស្តង់ ដើម្បីផ្តល់ព័ត៌មានអំពីឱកាសហ្វឹកហាត់ការ និងការងារ ព្រមទាំងឆ្លើយសំណួររបស់អ្នកចូលរួម និងក្នុងករណីខ្លះ ក៏បានចាប់ផ្តើមពិនិត្យឯកសារដាក់ពាក្យរបស់និស្សិតផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ