ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តកំពង់ឆ្នាំង កោះប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីដាក់ចេញទិសដៅសំខាន់ៗ ក្នុងកិច្ចការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ
Tue,28 April 2026 (Time 04:31 PM)
ដោយ ៖ (ចំនួនអ្នកអាន: 85នាក់)

(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោក ស៉ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បានកោះប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងបានដាក់ចេញទិសដៅសំខាន់ៗ ដើម្បីពង្រឹងការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈបង្ការ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទព្រមទាំងត្រៀមលក្ខណៈអន្តរាគមន៍ឆ្លើយតបជួយប្រជាពលរដ្ឋ រងគ្រោះដោយគ្រោះមហន្តរាយជាយថាហេតុ, វិធានការទាំងនេះក៏រាប់បញ្ចូលការលើកកម្ពស់ការផ្ដល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងគណនីយភាព ដល់ប្រជាពល ដ្ឋនៅតាមមូលដ្ឋានផងដែរ។
ការកោះប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងនេះ ក៏ដើម្បីបូកសរុបលទ្ធផលការងារដែលសម្រេចបាន និងដាក់ចេញទិសដៅការងារបន្តរបស់រដ្ឋបាលខេត្ត និងមានការចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាល ស្នងការ ស្នងការរង មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងអភិបាលក្រុង-ស្រុក ប្រធានមន្ទីរអង្គភាពនាយ កទីចាត់ការប្រធានអង្គភាពសាលាខេត្ត។
នាឱកាសនោះលោកអភិបាលខេត្តកំពង់ឆ្នាំង ក៏បានដាក់ចេញនូវទិសដៅសំខាន់ៗដើម្បីពង្រឹងការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទដូចជា៖ ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បញ្ហាក្មេងទំនើង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បទល្មើសនេសាទ និងត្រៀមលក្ខណៈអន្តរាគមន៍ឆ្លើយតបជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយ និងបញ្ហាសំខាន់ៗមួយចំនួនទៀត។
លោកអភិបាលខេត្ត ក៏បានណែនាំ និងជំរុញឱ្យមន្ត្រីជាថ្នាក់ដឹកនាំតាមបណ្ដាមូលដ្ឋានគ្រប់ស្ថាប័នបន្តយកចិត្តទុកដាក់ខ្ពស់ និងចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗឲ្យបានទាន់ពេលវេលាទាំងរដូវទឹក ឡើង និងរដូវសម្រក៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ