ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលរាជធានីភ្នំពេញ ចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន
Mon,27 April 2026 (Time 10:55 PM)
ដោយ ៖ (ចំនួនអ្នកអាន: 55នាក់)

ជប៉ុន៖ តបតាមការអញ្ជើញរបស់លោកស្រី យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ និងដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ និងលោកស្រី បានអញ្ជើញដឹកនាំគណៈប្រតិភូរបស់រដ្ឋបាលរាជធានីភ្នំពេញទៅបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព (3rd G-NETS Leaders Summit) ចាប់ពីថ្ងៃទី២៥ ខែមេសា រហូតដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

បើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញពីទីក្រុងតូក្យូមកថា នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងគណៈប្រតិភូបានអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការ កិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព (3rd G-NETS Leaders Summit) ក្រោមអធិបតីភាពរបស់លោកស្រី យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ ព្រមទាំងទស្សនាស្តង់ពិព័រណ៌ ផលិតផលបច្ចេកវិទ្យាទំនើបៗរបស់ក្រុមហ៊ុនធំៗនៃប្រទេស និងប្រទេសផ្សេងៗជាច្រើន។

លោកស្រី ដោ សម្ផស្ស ក៏បានបញ្ជាក់បន្ថែមទៀតថា បណ្តាញទីក្រុងសកលសម្រាប់ចីរភាព ត្រូវបានបង្កើតឡើងដោយរដ្ឋបាលទីក្រុងតូក្យូក្នុងឆ្នាំ២០២២ ដើម្បីជំរុញចំណងការទូតរវាងទីក្រុង និងទីក្រុងក្នុងសកលលោក ដោយអនុញ្ញាតឱ្យទីក្រុងនានាប្រើប្រាស់វេទិកា នេះដើម្បីចែករំលែកចំណេះដឹង ជំនាញបច្ចេកទេស សាកល្បងបច្ចេកវិទ្យាច្នៃប្រឌិត និងសហការលើគោលនយោបាយកម្រិតខ្ពស់ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល និងបង្កើតអនាគតទីក្រុងរួមគ្នាប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាប័ន្ន។
ជាមួយគ្នានេះដែរ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គ្រោងនឹងជួបសម្តែងការគួរសម និងពិភាក្សាការងារ ដាច់ដោយឡែកពីគ្នាជាមួយលោកស្រី យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ ដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូ និងពិនិត្យលទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព ជាមួយគ្នាបន្តទៀតនាពេលអនាគត៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ