ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចធិបតី៖ ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ
Sun,26 April 2026 (Time 05:52 PM)
ដោយ ៖ (ចំនួនអ្នកអាន: 11នាក់)

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។

ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦ សម្ដេចធិបតីថាការបង្កើតការងារ គឺផ្អែកលើអភិក្រម គុណភាព និងបរិមាណ។ រាជរដ្ឋាភិបាលខិតខំជំរុញ និងលើកកម្ពស់បរិយាកាសបរិស្ថានការងារ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានា និងរៀបចំកន្លែងធ្វើការប្រកបដោយផាសុខភាព និងគោរពច្បាប់។ ព្រមជាមួយគ្នានេះ, កម្មករនិយោជិតទាំងអស់ អាចមានឱកាសទទួលបានការបណ្តុះបណ្តាលបន្ថែម ពិសេសជំនាញរឹង ដើម្បីអាចនឹងមានលទ្ធភាពទទួលបានការអភិវឌ្ឍខ្លួន និងប្រាក់បៀវត្សរ៍ខ្ពស់។

ជាបន្ត, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងអំពីសារៈសំខាន់នៃរបបសន្តិសុខសង្គម (បសស) ដែលរាជរដ្ឋាភិបាលបានរៀបចំ និងផ្តល់ជូនប្រជាជនកម្ពុជា ពិសេសកម្មករ-កម្មការិនី ដែលសបញ្ជាក់អំពីការគិតគូរសុខភាពសាធារណៈ។ រាជរដ្ឋាភិបាលបានដាក់ចេញការគិតគូរលើវិស័យសុខុមាលភាពប្រជាជន គឺមិនផ្តោតលើការចំណេញអ្វីនោះទេ តែជាការខិតខំក្នុងការផ្តល់នូវសេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងគ្រប់ៗគ្នា ពិសេសកាត់បន្ថយចំណាយ និងទទួលបានសុខភាពកាន់តែរឹងមាំ តាមរយៈការទទួលបានការពិនិត្យ, តាមដាន និងព្យាបាលទៀងទាត់។

ជាមួយគ្នានេះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការបំពេញកាតព្វកិច្ចយោធា ដែលនឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការ ចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសរំលេចថា ក្រោយពីការចូល ហ្វឹកហ្វឺនរយៈពេល ២៤ខែ ប្រទេសយើងនឹងទទួលបានធនធានមនុស្សល្អ ដែលជាធនធានប្រកបដោយវិន័យ, សីលធម៌ និងភាពជាអ្នកដឹកនាំ តាមរយៈការធ្វើការជាក្រុម។ ការចូលហ្វឹកហ្វឺន ក៏នឹងត្រូវទទួលបានការធានានៅកន្លែងធ្វើការ ជាពិសេសលើតួនាទីការងារដែលយុវជនកំពុងមាន, មួយវិញទៀត យុវជនដែលចូលហ្វឹកហ្វឺននឹងទទួលបានដូចៗគ្នា ពោលគឺ ការបណ្តុះបណ្តាល, សេវាសុខាភិបាល, ការស្នាក់នៅហូបចុក, របបឯកសណ្ឋាន និងគ្រឿងបំពាក់ និងទទួលបាន ប្រាក់ឧបត្ថម្ភ ប៉ុន្តែមិនទទួលបានប្រាក់បៀវត្សរ៍ទេ។

មុននឹងបញ្ចប់, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ដល់អាជ្ញាធររាជធានី-ខេត្ត និងកងកម្លាំងពាក់ព័ន្ធ ត្រូវបន្តអនុវត្តឱ្យបានតឹងរ៉ឹង និងមិនត្រូវបន្ធូរដៃក្នុងការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង ដែលកំពុងមានសកម្មភាព ឱ្យបានល្អ ដើម្បីធានាដល់សន្តិសុខ និងសណ្តាប់ធ្នាប់មូលដ្ឋាន។ ព្រមជាមួយគ្នានេះដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំដល់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំង ឯកឧត្តម វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងការពិនិត្យរៀបចំច្បាប់ ក្នុងការមានចំណាត់ការ ចំពោះក្មេងទំនើង ដើម្បីផ្សារភ្ជាប់ជាមួយជួរមុខ ដូចជាការចុះទៅធ្វើការបំពេញការងារជួយចាក់បេតុង លេណដ្ឋាន ជួសជុល និងសេវាតម្រូវការផ្សេងៗ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ