ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងកម្មវិធីអបអរសាទរព្រឹត្តិការណ៍កីឡារត់ប្រណាំងដើម្បីកៀរគរធនធានជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ
Sun,26 April 2026 (Time 12:56 PM)
ដោយ ៖ (ចំនួនអ្នកអាន: 46នាក់)

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងកម្មវិធីអបអរសាទរព្រឹត្តិការណ៍កីឡារត់ប្រណាំង រត់ដើម្បីក្ដីស្រឡាញ់ រត់ដើម្បីសប្បុរសធម៌ រត់ដើម្បីទេសចរណ៍ ដើម្បីកៀរគរធនធានជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។

កម្មវិធីរត់ដើម្បីក្ដីស្រឡាញ់នេះ ធ្វើឡើងនៅបរិវេណវិមានឯករាជ្យ ក្រុងបាត់ដំបង នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករប្រកបដោយភាពអធិកអធមក្រោមស្នាមញញឹមរីករាយក្នុងស្មារតីសាមគ្គីជាតិខ្មែរ។

មានប្រសាសន៍ក្នុងពិធីបើកព្រឹត្តិការណ៍កីឡារត់ប្រណាំង ឯកឧត្តម សុខ លូ បានបង្ហាញអារម្មណ៍សប្បាយរីករាយដោយបានឃើញមន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករបានចូលរួមក្នុងកម្មវិធីរត់ដើម្បីក្ដីស្រឡាញ់។

ឯកឧត្តមអភិបាលខេត្ត បានគោរពថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែអនុញ្ញាតឱ្យរដ្ឋបាលខេត្តបាត់ដំបងបានរៀបចំព្រឹត្តិការណ៍ផ្សេងៗដើម្បីមនុស្សធម៌។

ឯកឧត្តម សុខ លូ បានបង្ហាញជំនឿយ៉ាងមុតមាំថា ប្រជាពលរដ្ឋនៅទូទាំងប្រទេសជាពិសេសប្រជាពលរដ្ឋនៅខេត្តបាត់ដំបងមានស្មារតីរួបរួមគ្នាដើម្បីជាតិខ្មែររបស់យើង។

ឯកឧត្តម សង្ឃឹមថា ចាប់ពីពេលនេះតទៅប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវមានស្មារតី និងមនសិការជាតិនិយមខ្ពស់ដើម្បីអនាគតកូនចៅខ្មែរជំនាន់ក្រោយ ប្រទេសជាតិយើងមានសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ