ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចធិបតី ដាក់ចេញនូវអនុសាសន៍សំខាន់ៗដល់ក្រសួងការងារ ចូលរួមជំរុញការអភិវឌ្ឍវិស័យការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា
Sun,26 April 2026 (Time 11:55 AM)
ដោយ ៖ (ចំនួនអ្នកអាន: 23នាក់)

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅព្រឹកថ្ងៃទី២៦​ ខែមេសា​ ឆ្នាំ​២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវអនុសាសន៍ដល់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមជំរុញការអភិវឌ្ឍវិស័យការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជា ក៏ដូចជា លើកកម្ពស់សុខុមាលភាពរបស់កម្មករនិយោជិត។

អនុសាសន៍របស់សម្តេចធិបតីមានដូចខាងក្រោម៖

ទី១៖ ត្រូវបន្តពង្រីកការផ្តល់សេវាការងារ និងពង្រឹងប្រសិទ្ធភាពនៃដំណើរការប្រព័ន្ធស្វែងរកការងារដល់សាធារណជន ព្រមទាំងត្រូវបន្តដោះស្រាយការងារជូន បងប្អូនអតីតពលករមកពីថៃ។ ទន្ទឹមនេះត្រូវបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់តាមដាន និង វាយតម្លៃសភាពការណ៍ និង ការវិវត្តថ្មីៗ ក្នុងវិស័យការងារ ដើម្បីត្រៀមដាក់ចេញនូវវិធានការឆ្លើយតបទាន់ពេល និងមានប្រសិទ្ធភាព សំដៅធានានិរន្តរភាពការងារ និង ស្ថិរភាពចំណូលរបស់បងប្អូនកម្មករនិយោជិត។

ទី២៖ ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារតាមរយៈការពង្រឹងយន្តការអធិការកិច្ចការងារ តាមប្រព័ន្ធស្វ័យអធិការកិច្ចការងារ និង ក្រុមអធិការកិច្ចអន្តរក្រសួង ព្រមទាំងត្រូវបន្តពង្រឹងយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ពិសេសដាក់ឱ្យដំណើរការនូវយន្តការដោះស្រាយវិវាទការងារនៅថ្នាក់សហគ្រាស និងការកសាងសមត្ថភាពអ្នកផ្សះផ្សារបស់ ក្រសួង និង អាជ្ញាកណ្តាលដោយត្រូវធានានិរន្តរភាព របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងបន្តលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និង សុខភាពការងារនៅកន្លែងការងារ។

ទី៣៖ ត្រូវបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រីកវិសាលភាពគ្របដណ្តប់របបសន្តិសុខសង្គម និងពង្រឹងការផ្តល់សេវាសន្តិសុខសង្គម ឱ្យកាន់តែមានប្រសិទ្ធភាព និងងាយស្រួល ក្នុងការទទួលបាន រួមទាំងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន សម្រាប់កម្មករនិយោជិត មន្ត្រីសាធារណៈ, អតីតមន្ត្រីរាជការ អតីតយុទ្ធជន និងក្រុមពលរដ្ឋផ្សេងទៀត។

ទី៤៖ ត្រូវបន្តរក្សា និង បង្កើតកិច្ចសហប្រតិបត្តិការល្អជាមួយ ដៃគូសង្គម ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល អង្គការវិជ្ជាជីវៈ ជាពិសេស អង្គការអន្តរជាតិខាងការងារ និង ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ការងារសមរម្យ

ទី៥៖ ត្រូវបន្តសហការជាមួយក្រសួងស្ថាប័ន និង រដ្ឋបាលខេត្តពាក់ព័ន្ធ តាមរយៈការក្ដាប់សភាពការណ៍ ប្រមូលព័ត៌មាន និងដោះស្រាយរាល់បញ្ហា ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ច និងមូលដ្ឋានរបស់ខ្លួន ព្រមទាំងផ្សព្វផ្សាយឱកាសការងារឱ្យបានទូលំទូលាយ និងដោះស្រាយបញ្ហានានារបស់បងប្អូនកម្មករនិយោជិតដោយមិនត្រូវទុកបញ្ហាតូច ឱ្យរីករាលដាលទៅធំ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ជូន ទាំងកម្មករនិយោជិតនិងនិយោជក៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ