ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក ការអភិវឌ្ឍវិស័យការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាអាទិភាពគោលនយោបាយគន្លឹះ
Sun,26 April 2026 (Time 11:52 AM)
ដោយ ៖ (ចំនួនអ្នកអាន: 22នាក់)

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «ការអភិវឌ្ឍវិស័យការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ» ជាអាទិភាពគោលនយោបាយគន្លឹះ។ ក្នុង«យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១», រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រចំនួន ៥, ក្នុងនោះការបង្កើតការងារឱ្យបានកាន់តែច្រើន, ទាំងបរិមាណ និង គុណភាព, ជូនដល់ប្រជាពលរដ្ឋកម្ពុជាជាពិសេស សម្រាប់យុវជន ត្រូវបានកំណត់ជាគោលដៅយុទ្ធសាស្ត្រទី២។

សម្តេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៦នេះ។

សម្ដេចមធិបតី បន្តថា ជាលទ្ធផលបច្ចុប្បន្នមានកម្មករនិយោជិតក្នុងប្រព័ន្ធដែលបានចុះបញ្ជីត្រឹមត្រូវប្រមាណ ២,៣ លាននាក់ ខណៈដែល មានកម្លាំងពលកម្មរាប់លាននាក់ទៀត ពុំទាន់បានចូលក្នុងប្រព័ន្ធ និង ពុំទាន់អាចទទួលបានអត្ថប្រយោជន៍ជាច្រើន ដែលរាជរដ្ឋាភិបាលបានខិតខំរៀបចំផ្ដល់ជូន តាមរយៈយន្តការផ្សេងៗ។

សម្ដេចបន្ថែមថា ទន្ទឹមនេះ, គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦, មានអង្គការវិជ្ជាជីវៈ ចំនួន ៦ ៩២០ បានចុះបញ្ញិកា, ក្នុងនោះ សហភាពសហជីព ចំនួន ៤៣, សហព័ន្ធសហជីព ចំនួន ២៨៥, សហជីពមូលដ្ឋាន ចំនួន ៦ ៥៧៩, និង សមាគមនិយោជកចំនួន ១៣, ស្របពេលដែលវិវាទការងារប្រមាណ ៩៧,៩២% ត្រូវបានដោះស្រាយ នៅកម្រិតក្រសួង និង ក្រុមប្រឹក្សាអាជ្ញាកណ្តាល៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ