ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចធិបតី៖ ការរក្សាបានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់កម្ពុជាក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសន្ដិភាពដែលបានបន្សល់ទុកមកដោយសម្ដេចតេជោ
Sun,26 April 2026 (Time 11:10 AM)
ដោយ ៖ (ចំនួនអ្នកអាន: 5នាក់)

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការរក្សាបានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់កម្ពុជាក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសន្ដិភាពដែលបានបន្សល់ទុកមកដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា។

សម្តេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅព្រឹកថ្ងៃទី២៦​ ខែមេសា​ ឆ្នាំ​២០២៦នេះ។

សម្តេចធិបតីលើកឡើងថា អ្នកវិនិយោគ គេនឹងមិនជ្រើសរើសមកវិនិយោគនៅកម្ពុជាទេ បើកម្ពុជាគ្មានហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់ និងធនធានមនុស្សដែលមានជំនាញ។ ដូច្នេះកម្ពុជាចាំបាច់ត្រូវការ ការបណ្ដុះបណ្ដាលជំនាញដល់យុវជនឱ្យបានច្រើនបន្ថែមទៀត ដើម្បីទាក់ទាញការវិនិយោគឱ្យបានច្រើន។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រសួងអប់រំ និងក្រសួងការងារឱ្យចាប់ផ្ដើមអនុវត្តសាកល្បងចំពោះការបណ្ដុះបណ្ដាលសិស្សឱ្យជ្រើសរើសគន្លងលើការសិក្សាជំនាញ ចាប់ពីថ្នាក់ទី៩ឡើងទៅ ដើម្បីតម្រង់ទិសសិស្សរៀនឱ្យត្រូវជំនាញ និងឆាប់ទទួលបានការងារធ្វើ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ