ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ព្រះមហាក្សត្រនៃកម្ពុជា បានផ្ញើព្រះរាជសារលិខិតរំលែកទុក្ខចំពោះមរណភាពឯកឧត្តម ធ្នាំ ប៊ុនស្រុន អតីតអនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា អាណត្តិទី២ និងអតីតភិបាលក្រុងព្រះសីហនុ
Sun,26 April 2026 (Time 11:00 AM)
ដោយ ៖ (ចំនួនអ្នកអាន: 24នាក់)

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារលិខិតរំលែកទុក្ខជូនដល់គ្រួសាររបស់ឯកឧត្តម ធ្នាំ (ធម្ម) ប៊ុនស្រុន អតីតអនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា អាណត្តិទី២ បន្ទាប់ពីទទួលដំណឹងអំពីមរណភាពរបស់លោក។ ក្នុងសារលិខិតនោះ ព្រះអង្គបានសម្តែងព្រះទុក្ខសោកយ៉ាងខ្លាំង និងបានផ្ញើព្រះរាជសាររំលែកទុក្ខដ៏ស្មោះស្ម័គ្រជូនដល់លោកជំទាវ ធ្នាំ សួស្តី និងសមាជិកគ្រួសារទាំងអស់។

ក្នុងព្រះរាជសារ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលលើកឡើងថា “ខ្ញុំពិតជាមានការសោកស្ដាយយ៉ាងខ្លាំងដែលបានទទួលដំណឹងមរណភាពរបស់ឯកឧត្តម ធ្នាំ ប៊ុនស្រ៊ុន ដែលជាអ្នកការទូតអាជីព អតីតអភិបាលខេត្តព្រះសីហនុ និងអតីតសមាជិកព្រឹទ្ធសភា។ ខ្ញុំ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសាររបស់ឯកឧត្តម។

ឯកឧត្តម ធាម ប៊ុនស្រ៊ុន បានបម្រើប្រទេសកម្ពុជា និងព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អស់រយៈពេលជាច្រើនឆ្នាំ ហើយប្រទេសជាតិយើង នឹងចងចាំឯកឧត្តម ដោយការដឹងគុណចំពោះការចូលរួមចំណែកដ៏ថ្លៃថ្លាក្នុងការស្តារប្រទេសជាតិឡើងវិញ។”
សូមបញ្ជាក់ថា ឯកឧត្តម ឆ្នាំ ប៊ុនស្រុន បានទទួលមរណភាព នាថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងកាន់បេរាប្រទេសអូស្ត្រាលី ក្នុងជន្មាយុ ៨៣ឆ្នាំ។ ពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខ័ន្ធ ឯកឧត្តម ឆ្នាំ ប៊ុនស្រុន នឹងប្រព្រឹត្តទៅ នៅថ្ងៃសៅរ៍ ១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ នាសាលាធម្មសភា វត្តបទុមវតី ខណ្ឌដូនពេញ។

សូមជម្រាបថា លោក ធ្នាំ (ធម្ម) ប៊ុនស្រុន កើតនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ១៩៤២ នៅខេត្តកំពត។
-នៅឆ្នាំ១៩៦៥ លោកធ្វើការនៅក្រសួងមហាផ្ទៃ មានឋានៈអនុរដ្ឋមន្ត្រី -ឆ្នាំ ១៩៧២ ដល់ ឆ្នាំ១៩៧៥ ជាទីប្រឹក្សាស្ថានទូតខ្មែរប្រចាំក្រុងកាន់បេរ៉ា អូស្ត្រាលី -ឆ្នាំ១៩៩៤ ដល់ ១៩៩៩ ជាអភិបាលក្រុងព្រះសីហនុ -នីតិកាលទី១ (២០០៣ ដល់ ២០០៦) ជាសមាជិកព្រឹទ្ធសភា -នីតកាលទី២ ជាអនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ