ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
គម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា បង្ហាត់ជំនាញ «គំនូរបុរាណ» ដល់ពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន
Sat,25 April 2026 (Time 12:37 PM)
ដោយ ៖ (ចំនួនអ្នកអាន: 25នាក់)

សៀមរាប៖ មានរយៈពេលជិត១ឆ្នាំមកហើយ ដែលអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសហការគ្នាតាមរយៈគម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា នៅទីស្នាក់ការអង្គភាពគម្រោងភូមិធម្មជាតិរុនតាឯក បានបើកវគ្គបង្ហាត់បង្រៀនផ្នែក «គំនូរបុរាណ» ដល់ប្រជាពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន មានសិក្ខាកាមចំនួន១៤នាក់។

ការងារនេះធ្វើឡើង ក្នុងបំណងអភិរក្ស និងផ្ទេរចំណេះដឹងអ្នកបន្តវេនមរតកនេះទៅថ្ងៃអនាគត ដ្បិតគំនូរបុរាណ ជាមរតកវប្បធម៌ដ៏មានតម្លៃ ដែលកូនខ្មែរត្រូវថែរក្សាឱ្យបានគង់វង្ស។

លោក យិន លាង ជាគ្រូបង្រៀនផ្នែកគំនូរបុរាណ បានឱ្យដឹងថា ការបង្រៀនគំនូរបុរាណដល់សិក្ខាកាមទាំង១៤នាក់ នៅគ្រាដំបូងៗមានការលំបាកខ្លះដែរ ព្រោះពួកគេគ្មានមូលដ្ឋានគ្រឹះផ្នែកនេះ។ ប៉ុន្តែក្រោយពីបានការបណ្តុះបណ្តាលជិតមួយឆ្នាំមកនេះ ឃើញថាសិក្ខាកាមបានយល់ដឹងនិងចេះគូរគំនូរបុរាណបានលទ្ធផលល្អប្រសើរច្រើនដែលធ្វើឱ្យលោកជាគ្រូបង្គោលមានចិត្តសោមនស្សក្រៃលែង។ ការបង្រៀននេះសោត លោកបង្រៀនសិស្សឱ្យស្គាល់ពីក្បាច់ខ្មែរ និងក្បួនខ្នាតតាមលំនាំគំនូរបុរាណនៅតាមថែវព្រះវិហារព្រះកែវមរតក ដោយដកស្រង់រូបតួអង្គសំខាន់ៗនៅក្នុងរឿងរាមកេរ្តិ៍។

លោក យិន លាង បានសំណូមពរដល់រាជរដ្ឋាភិបាល និងស្ថានប័នពាក់ព័ន្ធ ដូចជាអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមឱ្យគម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ខាងគំនូរបុរាណនេះអាចបន្តដំណើរបានរយៈពេល១ឆ្នាំទៅមុខថែមទៀត ដើម្បីឱ្យសិក្ខាកាមដែលកំពុងរៀនជំនាញនេះ រៀនសូត្រឱ្យបានជ្រៅជ្រះ និងទូលំទូលាយ។

លោកយល់ថា គំនូរបុរាណមានសារសំខាន់ ដែលមិនត្រឹមតែផ្សព្វផ្សាយឱ្យកូនខ្មែរជំនាន់ក្រោយបានយល់ដឹង ហើយក្លាយទៅជាអ្នកបន្តវេនពីដូនតាប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឱ្យប្រជាពលរដ្ឋមានចំណេះយកទៅបង្កើតជាមុខរបរដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។

លោក វ៉ាន់ ពន្លឺ អាយុ៤៣ឆ្នាំ ជាសិក្ខាកាមផ្នែកគំនូរបុរាណ និយាយថា លោកត្រេកអរនៅពេលដែលមានគ្រូមកបង្រៀនគំនូរបុរាណក្នុងតំបន់ដែលគាត់រស់នៅ។

លោកមានចិត្តស្រឡាញ់គំនូរបុរាណ រួមជាមួយឆន្ទៈ និងទេពកោសល្យពីកំណើតផង ក្រោយពេលទទួលបានការបង្ហាត់បង្រៀនពីគ្រូជំនាញផងកាន់តែជួយជំរុញឱ្យលោកបានយល់ដឹងកាន់តែច្បាស់ពីមួយជំហានទៅមួយជំហាន និងអាចអភិវឌ្ឍចំណេះដឹងបានប្រសើរឡើងថែមទៀត។

ក្នុងរយៈពេលជិត១ឆ្នាំមកនេះ លោក ពន្លឺ បានរៀនគំនូរបុរាណយ៉ាងយកចិត្តទុកដាក់ យល់ដឹងពីក្បួនខ្នាត និងលក្ខណៈនៃក្បាច់ ហើយនៅពេលលោកសម្លឹងមើលគំនូរបុរាណ គឺកាន់តែធ្វើឱ្យលោកចាប់អារម្មណ៍ ដក់ជាប់ក្នុងចិត្ត និងមានចិត្តស្ងប់ថែមទៀតផង។

ចំណែកអ្នកស្រី ឡាច ពឿត អាយុ៣៧ឆ្នាំ គឺជាសិក្ខាកាមម្នាក់ទៀត បានប្រាប់ថា ការណ៍ដែលអ្នកស្រីបានជ្រើសរើសរៀនគំនូរបុរាណ ព្រោះអ្នកស្រីស្រលាញ់ក្បូរក្បាច់នៅតាមប្រាសាទ ដែលវាតែងដក់ជាប់ចិត្តជានិច្ច ចង់គូរ ចង់រៀន ពេលដែលមានឱកាសរៀនទើបចូលរៀនដោយមិនស្ទាក់ស្ទើរ។ ដ្បិតគ្មានមូលដ្ឋានគ្រឹះលើផ្នែកនេះតែដោយចិត្តស្រលាញ់ អ្នកស្រីបានខិតខំរៀនសូត្រពីលោកគ្រូបង្គោលទាំងទ្រឹស្តី និងអនុវត្តផ្ទាល់ រហូតអាចគូរបានដោយលទ្ធផលល្អប្រសើរ និងមានបំណងប្រើចំណេះដឹងនេះដើម្បីគូរគំនូរសម្រាប់លក់ទៀតផង៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ