ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត បានអញ្ជើញចុះជួបសំណេះសំណាល និងថ្លែងអំណរគុណដោយផ្ទាល់ជាមួយពូមីង បងប្អូន បុគ្គលិកសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងប្រជាការពារ នៃព្រឹត្តិការណ៍«នគរសង្ក្រាន្តឆ្នាំ២០២៦»។ជំនួបនេះបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រមទាំងបុគ្គលិកអនាម័យ និងប្រជាការពារ សរុបប្រមាណ ៧០៦នាក់ នាល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឃួង ស្រេង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម ហ៊ុន ម៉ានីដែលតែងតែផ្តល់តម្លៃ និងការយកចិត្តទុកដាក់ខ្ពស់ដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់។ជាមួយគ្នានេះ ឯកឧត្តម បានគូសបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍«នគរសង្ក្រាន្តឆ្នាំ២០២៦» ក្នុងរាជធានីភ្នំពេញ ទទួលបានចំណាត់ថ្នាក់លេខ១ ដោយមានការចូលរួមលេងកម្សាន្តទាំងភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនផងដែរ។មុនពេលចាប់ផ្ដើមប្រសាសន៍សំណេះសំណាល ឯកឧត្តម ហ៊ុន ម៉ានី បាននាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាជូនទៅដល់ពូមីង បងប្អូន បុគ្គលិកសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ ព្រមទាំងប្រជាការពារ។ទន្ទឹមនេះ ឯកឧត្តម បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់ពូមីង បងប្អូនទាំងអស់ ដែលបានតស៊ូមិនខ្លាចនឿយហត់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងធានាបាននូវអនាម័យបរិស្ថានយ៉ាងល្អឥតខ្ចោះ ជាពិសេសការជួយសម្របសម្រួលព្រឹត្តិការណ៍រយៈពេល ៦ថ្ងៃកន្លងទៅ។ឯកឧត្តមបានគូសបញ្ជាក់ថា រាល់ការខិតខំប្រឹងប្រែង ញើសឈាម និងការលះបង់របស់ពូមីង បងប្អូនកម្លាំងការពារ និងអ្នកសម្អាតទាំងអស់ គឺជាវីរបុរសនៅពីក្រោយឆាក និងជាកម្លាំងចលករដ៏សំខាន់មិនអាចខ្វះបាន ដែលជំរុញឱ្យព្រឹត្តិការណ៍«នគរសង្ក្រាន្តឆ្នាំ២០២៦» ប្រព្រឹត្តទៅយ៉ាងរលូន និងទទួលបានការសាទរយ៉ាងក្រៃលែងពីសំណាក់មហាជនទូទាំងប្រទេស។គួររំលេចដែរថា ភាពជោគជ័យនៃព្រឹត្តិការណ៍មិនត្រឹមតែបានឆ្លុះបញ្ចាំងឱ្យឃើញពីការគាំទ្រយ៉ាងផុសផុលក្នុងការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញយ៉ាងច្បាស់ពីកម្លាំងសាមគ្គីភាព រួបរួមគ្នា និងភាពជាធ្លុងមួយដ៏រឹងមាំរបស់ប្រជាជាតិកម្ពុជាទាំងមូលផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ