ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ពន្ធនាគារខេត្តបន្ទាយមានជ័យ បើកប្រជុំពិនិត្យសំណើបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិត ៧រូប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
Fri,24 April 2026 (Time 09:50 PM)
ដោយ ៖ (ចំនួនអ្នកអាន: 26នាក់)

បន្ទាយមានជ័យ៖ នៅសាលប្រជុំពន្ធនាគារខេត្តបន្ទាយមានជ័យ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបន្ធូរបន្ថយទោស និង លើកលែងទោសជូនដល់ទណ្ឌិតចំនួន៧នាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៦។

កិច្ចប្រជុំដោយមានការចូលរួមពី លោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារង តំណាង ឯកឧត្តមកើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអបសាលាដំបូងខេត្ត និងលោក ឧត្តមអគ្គានុរក្ស. ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារ លោក លោកស្រី អនុប្រធានពន្ធនាគារខេត្ត មន្ត្រីជំនាញ និង លោកវរសេនីយ៍ឯក សួន សុត្ថារ័ត្ន នាយការិយាល័យ បច្ចេកទេសវិទ្យាសាស្ត្រតំណាងស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ។

លោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារងខេត្ត និងលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍ថាជារៀងរាល់ឆ្នាំពេលមានកម្មវិធីបុណ្យជាតិ រាជរដ្ឋាភិបាលតែងតែធ្វើការស្នើសុំដល់ព្រះមហាក្សត្រ ដើម្បីធ្វើការបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិតដែលបានខិតខំអប់រំកែប្រែខ្លួនបានល្អ។

ជាមួយគ្នានោះដែរ លោកអភិបាលរងខេត្តក៏បានណែនាំ និងផ្ដាំផ្ញើទៅកាន់ទណ្ឌិតទាំងអស់ដែលត្រូវបានបន្ធូរបន្ថយទោស និង លើកលែងទោស នៅពេលដែលទទួលបានសេរីភាពត្រឡប់ទៅលំនៅឋានវិញ ត្រូវខិតខំកសាងខ្លួនឱ្យក្លាយជាពលរដ្ឋល្អក្នុងសហគមន៍ ជាកូនល្អ ឪពុកម្តាយល្អ និងត្រូវជៀសវាងឱ្យដាច់ខាតនូវការប្រព្រឹត្តបទល្មើសសារជាថ្មី ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខសង្គម និងអនាគតខ្លួនឯង”។

ជាទីបញ្ចប់លោកអភិបាលរងខេត្ត សូមថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីពន្ធនាគារខេត្តទាំងអស់ ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារគ្រប់គ្រងទណ្ឌិត ក៏ដូចជាពិរុទ្ធជនបានល្អប្រសើរ និងការផ្ដល់នូវចំណេះដឹង និងជំនាញវិជ្ជាជីវៈបច្ចេកទេសផ្សេងៗ ដើម្បីជាទុនសម្រាប់ទណ្ឌិតយកទៅប្រកបរបរចិញ្ចឹមជីវិតដោយសុច្ចរិត ក្រោយពេលចេញពីពន្ធនាគារត្រឡប់ទៅសហគមន៍ ជួបជុំក្រុមគ្រួសារ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ