បាត់ដំបង៖ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្ត អមដំណើរដោយ អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាស្រុកថ្មគោល ក្រុមកាកបាទក្រហមឃុំ អ្នកស្មគ្រ័ចិត្ត បានប្រគល់ផ្ទះ មនុស្សធម៌១ខ្នងលេខរៀងទី២៣ ជាអំណោយរបស់ សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ អ្នកស្រី ទូច រ័ត្ន អាយុ៤៧ឆ្នាំ ជាភរិយា និងកូនរបស់លោកព្រឹន្ទបាលឯក ជួប ថុន និងសំណេះសំណាល ព្រមទាំងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ក្នុងនោះគ្រួសារទីទ័លក្រ មានចាស់ជរាគ្មានទីពឹង ជនមានពិការភាព ចំនួន ២២គ្រួសារ និងប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៣គ្រួសារ សរុប ៦៥គ្រួសារ មកពីភូមិចំនួន១៥ភូមិលើឃុំចំនួន៨នៃស្រុកថ្មគោល ខេត្តបាត់ដំបង។ ពិធីនេះប្រារព្ធធ្វើនៅភូមិថ្មគោលត្បូង ឃុំតាពូង ស្រុងថ្មគោល ។លោក តេង គឹមស៊ាន អភិបាលស្រុកនិងជាប្រធានគណៈកម្មាធិការអនុសាខាស្រុក បានឲ្យដឹងថាចំពោះស្ថានភាពរបស់គ្រួសារវីរកងទ័ព ជួប ថុន នៅអង្គភាពវីរៈសេនាតូចវិស្វកម្មយោធភូមិភាគទី៥ នៅទិសថ្មដា ដែលមាន ប្រពន្ធ ឈ្មោះ ទូច រ័ត្ន អាយុ៤៧ឆ្នាំមានកូនប្រុសចំនួន ១ នាក់មានទីលំនៅ ភូមិថ្មគោលត្បូង ឃុំតាពូង ស្រុកថ្មគោលដែលជាគ្រួសារមានជីវភាពខ្វះខាត មានផ្ទះសមភាពទ្រុធទ្រោម ដំបូលធ្លុះធ្លាយពិបាករស់នៅ ក្រោមការយកចិត្តទុកដាក់របស់ ឯកឧត្តម សុខ លូ ដោយមើលពីការលំបាកក្រខ្សត់ ទើបសាខាកាកបាទក្រហមកម្ពុជាខេត្ត សាងសង់ផ្ទះជូនលោកស្រី ទូច រ័ត្ន និងកូនៗបានរស់នៅសមរម្យនាពេលនេះ។ក្នុងនាមកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ក្រុមគ្រួសារនៃសពវីរកងទ័ព និងប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះទាំងអស់ ដោយក្តីនឹករលឹក អាណិតស្រឡាញ់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។ឯកឧត្តម សុខ លូ បានបន្ថែមថា ជាការតបស្នងសងគុណ រាជរដ្ឋាភិបាល រួមទាំងប្រជាជនកម្ពុជាទាំងអស់ សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់ វីរកងទ័ព ដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាការផ្តល់ជូនមកវិញនូវសន្តិភាពជូនជាតិ មាតុភូមិ។ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានក៏បានសំណូមពរ និងក្រើនរំលឹកដល់បងប្អូនទាំងអស់សូមបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់បន្ថែមទៀតចំពោះគ្រោះមហន្តរាយដោយធម្មជាតិព្រោះថា ឆ្នាំនេះរដូវប្រាំងមានរយៈពេលយូរ អាកាសធាតុក្តៅហួតហែង ពេលមានភ្លៀងធ្លាក់មកជាមួយនឹងខ្យល់កន្រ្តាក់ លាយឡំនឹងផ្គររន្ទះ អាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិត ព្រោះដើមរដូវវស្សាជិត មកដល់ហើយ។លោកស្រី ទូច រ័ត្ន និងកូនៗបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម សុខ លូ ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរនិងជួយឧបត្ថម្ភជាបន្តបន្ទាប់ ជាពិសេសផ្ទះថ្មី១ខ្នង ដែលមិននឹកស្មានដល់ថានឹងមានជម្រកយ៉ាងសមរម្យបែបនេះ និងបានប្តេជ្ញាចិត្តថានឹងថែរក្សាអោយបានគង់វង្សយូអង្វែងនិងខិតខំប្រកបមុខរបនិងចិញ្ចឹមបីបាត់ថែរក្សាកូន អោយបានរៀនសូត្រ ទៅមុខទៀត ដើម្បីសម្រេចក្តីបំណង ជាពិសេសមិនធ្វើឱ្យ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាសប្បុរសជនដទៃទៀតខកបំណងឡើយ។សូមបញ្ជាក់ថា ផ្ទះលេខរៀងទី២៣ដែលជាអំណោយរបស់សាខាខេត្តខាងលើនេះ មានទំហំ ៤ម៉ែត្រx ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ ក្រាលការ៉ូ ដំបូលប្រក់សង្ក័សី មានបន្ទប់ទឹកមួយក្រោយផ្ទះតយ៉ាបខាងមុខ២.៥ម៉ត្រ ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ