ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិ ៥៥១ករណី និងបានបញ្ជូនទៅតុលាការ ៤៧ករណី នៅត្រីមាសទី១ ឆ្នាំ២០២៦
Thu,02 April 2026 (Time 06:04 PM)
ដោយ ៖ (ចំនួនអ្នកអាន: 66នាក់)

ភ្នំពេញ៖ យោងតាមទិន្នន័យបទល្មើសធនធានធម្មជាតិ ដែលកើតមាននៅតាមតំបន់ការពារធម្មជាតិ ទាំង៧៣ តំបន់ នៅទូទាំងប្រទេសកម្ពុជា បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៦ រួមមាន មន្ត្រីជំនាញនៃក្រសួងបរិស្ថាន បានធ្វើសកម្មភាពចុះល្បាត ចំនួន ៣០២១លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ៥៥១ករណី។ ចំនួននេះ មានការថយចុះចុះ ១៥៩ករណី ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៥។

សូមបញ្ជាក់ថា ក្នុងចំណោមបទល្មើសបង្ក្រាបបានក្នុងត្រីមាសទី១ ឆ្នាំ២០២៦ រួមមាន បទល្មើសព្រៃឈើ ចំនួន ១៦៤ករណី, បទល្មើសសត្វព្រៃ ចំនួន ១៥៣ករណី, បទល្មើសដីធ្លីមាន ចំនួន ១៤៩ករណី, បទល្មើសនេសាទ ចំនួន ៧៨ករណី គ្មានបទល្មើសរ៉ែ ចំនួន ៧ករណី។

មន្រ្តីនគរបាលយុត្តិធម៌ ក្រសួងបរិស្ថាន បានចាត់ការរៀបចំកំណត់ហេតុបទល្មើសចំនួន ២៧៦ករណី កសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៤៧ករណី និងជនសង្ស័យចំនួន២៩នាក់។

វត្ថុតាងបទល្មើស អេស្កាចំនួន ២គ្រឿង អាំងវ៉ើតទ័រចំនួន ៣១គ្រឿង, ត្រាក់ទ័រចំនួន ២គ្រឿង, អាវុធចំនួន ៤ដើម, រថយន្តចំនួន ៤គ្រឿង, គ្រាប់អាវុធចំនួន ៥១គ្រាប់, រថយន្តច្នៃចំនួន ២គ្រឿង, អាវុធច្នៃចំនួន ៥៧ដើម, គោយន្តចំនួន ១២គ្រឿង, គ្រាប់អាវុធច្នៃចំនួន ១៥គ្រាប់, ម៉ូតូចំនួន ២៣គ្រឿង, ឈើប្រណីតចំនួន ១ម៉ែត្រត្រីគុណ, ទូក/ម៉ាស៊ីនចំនួន ៣គ្រឿង, ឈើចម្រុះចំនួន ៧៣ម៉ែត្រត្រីគុណ, រណារយន្តចំនួន ១២៦គ្រឿង, អុសចំនួន ១៦ម៉ែត្រត្រីគុណ, រទេះ/រ៉ឺម៉កចំនួន ៦៧គ្រឿង, សត្វព្រៃរស់ចំនួន ៣១ក្បាល, អន្ទាក់ឆក់ចំនួន ៤៧៥ម៉ែត្រ, សត្វព្រៃងាប់ចំនួន ១៣២គីឡូក្រាម, អន្ទាក់ខ្សែចំនួន ៧ ១៣៧ខ្សែ, បង្គោលឈើចំនួន ១ ៧១៣ដើម, មងចាប់សត្វព្រៃចំនួន ២ ៧២៥ម៉ែត្រ, បង្គោលថ្មចំនួន ៣០៤ដើម, មងស្បៃដាក់ត្រីចំនួន ២២ ១៨២ម៉ែត្រ, រុះរើខ្ទមអនាធិបតេយ្យចំនួន ៥៩ខ្ទម និងអាគុយចំនួន ២៥គ្រាប់។

វត្ថុតាងដែលបានចាប់យកទាំងអស់ត្រូវបានរក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការ-ស្នាក់ការរងដើម្បីបន្តនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ