ភ្នំពេញ៖ រាល់បទល្មើសដែលបានកើតឡើងនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ មានបទល្មើសប្រមាណ៩៦% ដែលត្រូវបានកម្លាំងមានសមត្ថកិច្ចស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនមកដាក់ទោសទៅតាមច្បាប់។ សមិទ្ធផលទាំងនេះបានមកពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកងកម្លាំងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនិងបានពីការជួយពីកាំម៉េរ៉ាសុវត្ថិភាព។នេះបើយោងតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្ត គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ប្រចាំឆ្នាំ២០២៥ នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី១ ត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។លោក ប៊ុន ហុន បានកោតសរសើរដល់រដ្ឋបាលរាជធានីភ្នំពេញដែលរាល់បទល្មើសផ្សេងៗបានកើនឡើងនៅរាជធានីភ្នំពេញ ជនបង្កបទល្មើស កម្រនឹងគេចខ្លួនបានជោគជ័យណាស់ មានន័យថា រាល់បទល្មើសដែលកើតមានឡើង គឺមានប្រមាណ៩៦%ហើយ ដែលត្រូវបានកម្លាំងមានសមត្ថកិច្ចស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនមកដាក់ទោសទៅតាមច្បាប់។ ការឈានដល់ការបង្ក្រាបបទល្មើសបានលឿន និងបានស្ទើ១០០% នៃបទល្មើសដែលបានកើតឡើងនេះ គឺបានមកពីការ ខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកងកម្លាំង និងក៏បានជួយពីកាំម៉េរ៉ាសុវត្ថិភាពផង។លោក ប៊ុន ហុន បានបន្តទៀតថា រាជធានីភ្នំពេញ មានប្រជាពលរដ្ឋចេញ ចូល ស្នាក់នៅច្រើន មានភាពស្មុកស្មាញច្រើន ប៉ុន្តែទោះជាយ៉ាងនេះក្តី អាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញនៅតែរក្សា និងគ្រប់គ្រងរាជធានីភ្នំពេញបានយ៉ាងល្អប្រសើរ ជាទីក្រុងដែលមានសុវត្ថិភាពបំផុត។ រាជធានីភ្នំពេញ ជាក្រុងដែលមានសុវត្ថិភាពល្អជាងគេ បើប្រៀបធៀបជាមួយទីក្រុងគេផ្សេងៗនៃបណ្តាប្រទេសនៅលើពិភពលោក។លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពយ៉ាងសកម្ម ទាំងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ការជួញដូរមនុស្ស បង្ក្រាបក្មេងទំនើង ជាដើម ពិសេស ការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ជាក់ស្តែងក្នុងឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីបង្ល្រាបបទល្មើសព្រហ្មទណ្ឌ បានចំនួន៤៦៣ករណី/៤៧៣ ថយចុះជាង១០ករណី បង្ក្រាបបទល្មើសបាន ៤៤៨ករណី ស្មើនិង៩៦% ឃាត់ខ្លួនមនុស្សបានចំនួន ៦១៧នាក់។លោក ឃួង ស្រេង បានបន្តថា ចំពោះការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ គណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារាជធានី បានចុះពិនិត្យរដ្ឋបាលបានចំនួន១២៤៣២ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៩២៩៥០នាក់ (ស្រី២៧១៣៤នាក់) ស្មើនឹ ង៧៥សញ្ជាតិ ជាមួយនឹងការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចំនួន១២១ករណី ឃាត់ខ្លួនមនុស្សបានចំនួន២២៨៤នាក់ (ស្រី៤៩០នាក់) ស្មើនឹង១៨សញ្ជាតិ។បើទោះបីបាននិងកំពុងអនុវត្តការងារខាងលើបានល្អប្រសើរយ៉ាងណាក្តី អាជ្ញាធរក៏នៅមានចំណុចខ្វះខាតមួយចំនួនដែលត្រូវបំពេញបន្ថែមថែមទៀតផងដែរ សំដៅធ្វើយ៉ាងណាឱ្យការអនុវត្តការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព កាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ