ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបាត់ដំបង ថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ដែលបានខិតខំតស៊ូពុះពារលះបង់គ្រប់បែបយ៉ាងក្នុងកិច្ចការពារបូរណភាពទឹកដី
Thu,02 April 2026 (Time 10:38 AM)
ដោយ ៖ (ចំនួនអ្នកអាន: 103នាក់)

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ពិធីសំណេះសំណាលនេះធ្វើឡើងនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នាបរិវេណសាលាខេត្តបាត់ដំបង។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាតែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងសុខសុវត្ថិភាពរបស់បងប្អូនកងកម្លាំង និងប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនកងកម្លាំងទាំងអស់ត្រូវរួបរួមសាមគ្គីគ្នា ឯកភាពផ្ទៃក្នុងជឿជាក់ និងគាំទ្រលើការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី ខណៈរាជរដ្ឋាភិបាលបានចាត់ទុកសន្តិភាព ការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងអាយុជីវិតប្រជាពលរដ្ឋជាកិច្ចការអាទិភាព។

ឯកឧត្តម បានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ដែលកន្លងមកបានខិតខំតស៊ូពុះពារលះបង់គ្រប់បែបយ៉ាងក្នុងកិច្ចការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន។

ឯកឧត្តម សុខ លូ បានសង្កត់ធ្ងន់ថា ការរៀបចំសង្រ្កាន្តអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាឆ្នាំនេះ គឺធ្វើឡើងដោយផ្សារភ្ជាប់ជាមួយការដឹងគុណ និងការកៀរគរធនធានដើម្បីគាំទ្រដល់កងទ័ពជួរមុខដែលបានលះបង់សាច់ស្រស់ឈាមស្រស់ពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិបូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាជន។

ឯកឧត្តម ណែនាំដល់កងកម្លាំងត្រូវយកចិត្តទុកដាក់ពង្រឹងការការពារសន្តិសុខ និងសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តនៅខេត្តបាត់ដំបងក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ