ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបាត់ដំបង គាំទ្រយ៉ាងពេញលេញក្នុងការរៀបចំឱ្យមានកម្មវិធីរត់ដើម្បីក្ដីស្រឡាញ់ ដើម្បីកៀរគរថវិកា និងសម្ភារជួយឧបត្ថម្ភដល់កងកម្លាំងជួរមុខ
Mon,20 April 2026 (Time 12:56 PM)
ដោយ ៖ (ចំនួនអ្នកអាន: 71នាក់)

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានបង្ហាញការគាំទ្រយ៉ាងពេញលេញក្នុងការរៀបចំឱ្យមានកម្មវិធីរត់ដើម្បីក្ដីស្រឡាញ់ដើម្បីកៀរគរថវិកា និងសម្ភារជួយឧបត្ថម្ភដល់កងកម្លាំងជួរមុខ។

ការលើកឡើងពីសំណាក់ ឯកឧត្តម សុខ លូ ក្នុងពេលជួបជាមួយសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តដើម្បីពិភាក្សាពីការត្រៀមរៀបចំកម្មវិធីរត់ដើម្បីក្ដីស្រឡាញ់ក្នុងគោលបំណងកៀរគរធនធានឧបត្ថម្ភដល់កងកម្លាំងជួរមុខក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។

បើតាមបទបង្ហាញរបស់ លោក បូរ ពុធរាត្រី អគ្គលេខាធិការសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានឱ្យដឹងថា ការរៀបចំកម្មវិធីរត់ដើម្បីក្ដីស្រឡាញ់ធ្វើឡើងដើម្បីបង្កើននូវស្មារតីសាមគ្គីជាតិចូលរួមគាំទ្រដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល និងគាំទ្រដល់វីរកងទ័ពការពារទឹកដី។

លោក បូរ ពុធរាត្រី បានឱ្យដឹងបន្ថែមថា កម្មវិធីនេះក៏ជាព្រឹត្តិការណ៍មួយជួយទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្តនៅខេត្តបាត់ដំបងកាន់តែច្រើនឡើង ព្រមទាំងជួយផ្សព្វផ្សាយ គាំទ្រដល់ផលិតផលខ្មែរ និងតម្លៃវប្បធម៌ជាតិ ព្រមទាំងលើកកម្ពស់សកម្មភាពកីឡាចូលរួមរត់កម្សាន្តសប្បាយ។

លោក បូរ ពុធរាត្រី ឱ្យដឹងទៀតថា កម្មវិធីរត់ដើម្បីក្ដីស្រឡាញ់ រត់ដើម្បីទេសចរណ៍ រត់ដើម្បីសប្បុរសធម៌ ធ្វើឡើងដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាព និងប្រាក់ចំណូលប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តម សុខ លូ បានបង្ហាញការរំពឹងថា កម្មវិធីនេះនឹងមានអ្នកចូលរួមយ៉ាងច្រើនកុះករ និងប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងភាពសប្បាយរីករាយផ្សារភ្ជាប់ជាមួយសកម្មភាពមនុស្សធម៌។

សូមបញ្ជាក់ថា កម្មវិធីរត់ដើម្បីសប្បុរសធម៌គ្រោងធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះនៅក្នុងក្រុងបាត់ដំបង ហើយការចុះឈ្មោះចូលរួម អាចធ្វើការចុះឈ្មោះដោយផ្ទាល់ ឬតាមរយៈតំណភ្ជាប់បរិច្ចាគដោយសប្បុរសធម៌ ខណៈអ្នកចូលរួមទទួលបានអាវយឺត លេខសម្គាល់ និងការទទួលទានទឹកសុទ្ធ ឬទឹកផ្លែឈើដោយឥតគិតថ្លៃ។ថវិកា និងសម្ភារដែលទទួលបានពីការបរិច្ចាគនឹងត្រូវយកទៅជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តខេត្តបាត់ដំបង៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ