ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងបរិស្ថានរម្លឹកឱ្យទប់ស្កាត់ប្រឆាំងបទល្មើស ការកាប់ឈើក្នុងតំបន់ការពារធម្មជាតិ ដែលជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីជនល្មើសត្រូវបានឃាត់ខ្លួន និងដាក់ពន្ធធនាគារជាបន្តបន្ទាប់
Sun,19 April 2026 (Time 06:29 PM)
ដោយ ៖ (ចំនួនអ្នកអាន: 34នាក់)

ភ្នំពេញ៖ ក្រសួងបរិស្ថានបានជូនជាថ្មីបន្ថែមទៀត ដល់សាធារណជន នូវរាល់ការលក់ ទិញ កាប់ ឬដឹកជញ្ជូនដើមឈើចេញពីតំបន់ការពារធ្មជាតិ រួមមានដែនជម្រកសត្វព្រៃ និងឧទ្យានជាតិ គឺជាទង្វើខុសច្បាប់ និងត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរតាមច្បាប់ជាធរមាន។

ការជូនដំណឹងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រសួងបានចាត់វិធានការច្បាប់តឹងរ៉ឹង បានចុះបង្រ្កាបទប់ស្កាត់បទល្មើសកាប់ឈើក្នុងតំបន់ការពារធម្មជាតិ និងបានឃាត់ខ្លួន បុគ្គលចំនួន ៤ នាក់ ដែលបានប្រព្រឹត្តបទល្មើសកាប់ឈើក្នុតំបន់ការពារធម្មជាតិ ហើយបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគាររួចហើយ។ ការណ៍នេះបានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីជំហរដាច់ខាតក្នុងការប្រឆាំងការកាប់ឈើខុសច្បាប់ ដោយអនុវត្តវិធានការច្បាប់ ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ។

ក្រសួងបរិស្ថានស្នើឱ្យបញ្ឈប់រាល់សកម្មភាពទាំងឡាយណា ដែលប្រព្រឹត្តល្មើសនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ រួមទាំងការបំពានលើបទប្បញ្ញត្តិបរិស្ថាន ដែលអាចនឹងត្រូវប្រឈមមុខនឹងទោសទណ្ឌធ្ងន់ធ្ងរ និងជាប់ពន្ធនាគារ។

ក្រសួងបរិស្ថានក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តគោរពច្បាប់ និងរាយការណ៍អំពីសកម្មភាពខុសច្បាប់នានា ក្នុងវិស័យបរិស្ថាន ដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារព្រៃឈើ និងជីវៈចម្រុះរបស់ប្រទេសកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ